បរទេស៖ ខ្សែ​ប្រយុទ្ធ Thomas Mueller បាន​និយាយ​ថា ក្រុម Bayern Munich «បាន​ដក​បន្លារ​ខ្លះ​» ចេញពី​ទ្រូង​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Bundesliga ជាលើក​ទី​១០​ជាប់​ៗ​គ្នា កាលពីថ្ងៃ​សៅរ៍​។ ក្រុម Bayern បាន​​ចំណាយ​​រយៈ​ពេល​២​សប្តាហ៍​ចុងក្រោយ​របស់​ពួកគេ​ដើម្បី​ព្យា​បាល​របួស ក្រោយពី​បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោមស្នា​ដៃក្រុម Villarreal​។

ប៉ុន្តែ ពួក​គេ​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌលីគ ខណៈ​ដែលនៅ​សល់​៣​ប្រកួត​ទៀត តាមរយៈ​ការ​ផ្តួលក្រុម​មាន​​ចំណាត់​ថ្នាក់​លេខ​២ Borussia Dortmund ក្នុង​លទ្ធផល ៣-១ នា​កីឡដ្ឋាន Allianz Arena​។ Mueller ដែល​បានក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុងការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Bundesliga ចំនួន​១​១លើក​នោះ បាន​ឲ្យដឹងថា៖ «វា​គឺ​ជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្វី​ៗ​មាន​ភាព​ច្បាស់​លាស់​។ មាន​ការ​ខក​ចិត្ត​ជាច្រើន​នា​ពេលថ្មី​ៗនេះ​។

យើង​អាច​ដក​បន្លារ​ខ្លះ​ចេញពី​ទ្រូង​របស់​យើង​​ហើយ​។ ពេលនេះ វា​ពិត​ជា​អស្ចារ្យ​ណាស់​»​។ អ្នក​ចាំ​ទី Manuel Neuer ដែល​ជា​ប្រធាន​ក្រុម​នៃក្រុម Bayern ចាត់​ទុក​ការ​ឈ្នះពាន​នេះ គឺ​ជា​ឱកាស​​នៃ​ការ​ប៉ះ​ប៉ូវ​ដល់​អ្នក​គាំទ្រ សម្រាប់​ការ​ធ្លាក់​ចេញ​របស់​ពួកគេ​ពីក្រប​ខ័ណ្ឌ Champions League​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia