http://www.ubet368.com/

ជើងខ្លាំងគុនចម្រុះមកពី កៀរហ្សីស៊ីស្ថាន Kiamrian Abbasov បានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី ONE Welterweight World Champion ក្រោយវ៉ៃដណ្ដើមបានពីជើងខ្លាំងសញ្ជាតិស៊ុយអែត Zebaztian Kadestam។ Abbasov ឈ្នះពិន្ទុ ជាឯកច្ឆន្ទក្នុងកម្មវិធី ONE: DAWN OF VALOR នាយប់ថ្ងៃទី ២៥ តុលា ឆ្នាំ ២០១៩ នៅក្រុងហ្សាកាតាប្រទេសហ្វីលីពីន។ ចំណែក Regian Eersel រក្សាខ្សែក្រវាត់របស់ខ្លួន ONE Lightweight Kickboxing បន្ទាប់ពីវ៉ៃដូចព្យុះឈ្នះពិន្ទុជាឯកច្ឆន្ទលើគូប្រជែងមិត្តរួមជាតិសញ្ជាតិហុល្លង់ Holzken។ រីឯលទ្ធផលជក់ចិត្តពីរទៀតដូចខាងក្រោម។

1- Kiamrian Abbasov ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី Welterweight

កីឡាករមកពីស៊ុយអែត Zebaztian Kadestam របូតខ្សែក្រវាត់លំដាប់ពិភពលោក ONE Welterweight World Champion ក្រោយចាញ់ Kiamrian Abbasov ដោយពិន្ទុជាឯកច្ឆន្ទ។
https://www.onefc.com/videos/kiamrian-abbasov-claims-world-title-with-dominant-win-over-zebaztian-kadestam/
គ្រាប់តែចាប់ផ្ដើមទឹកមានពួកគេប្រើក្បាច់វ៉ៃប្រយោលទៅវិញទៅមក។ បន្ទាប់មក Abbasov ចូលចាប់ឃ្លេនៅពីលើ និង វ៉ៃចំៗលើម្ចាស់ខ្សែក្រវាត់Kadestam ជាច្រើនដៃហើយបន្តគាបកដល់ចប់ទឹកទី១។ Abbasov ចូលចាប់ Kadestam ផ្ដួលបានជាថ្មីនៅពាក់កណ្ដាលទឹកទី ២ ប៉ុន្តែ ម្ចាស់ខ្សែក្រវាត់រើរួច និង ប្រើក្បាច់ដោយប្រយោលដូចដើម។ Abbasov នៅបន្តធ្វើបានល្អទឹកទី៣ ដោយប៉ែងជើងផ្ដួល និង បន្តបោកនៅពីលើរហូតថែមទាំងអុកក្បាលរហូតបែកឈាមលើចិញ្ចើម។ ចូលទឹកទី៤ រឹតតែធ្ងន់ដោយសារ Abbasov ចូលបោកនៅពីលើ និង អុកជង្គង់ពីចំហៀងប្រមាណជា ១៤ ជង្គង់ធ្វើឲ្យម្ចាស់ខ្សែក្រវាត់រើខ្លួនមិនរួចសោះបានត្រឹមឱបក ។ ប៉ុន្តែទឹកទី៥ កីឡាករទាំងពីរប្រយ័ត្នដូចគ្នា ហើយ Kadestam មិនឲ្យ គូប្រជែងចូលចាប់បានឡើយ ពោលត្រឹមប្រើកណ្ដាប់ដៃនិងទាត់ប្រយោលៗ។ បែបណាក្ដី Abbasov គ្រប់គ្រងការប្រកួតបានល្អក្នុងការប្រកួត ៥ ទឹកពេញ។

2- Regian Eersel នៅតែការពារខ្សែក្រវាត់បានដដែលក្នុងការប្រកួត Kickboxing

កីឡាករសញ្ជាតិហុល្លង់ Regian Eersel ឈ្នះមិត្តរួមជាតិ Nieky Holzken ជាលើកទី២ដើម្បី ការពារខ្សែក្រវាត់ពិភពលោក ONE Lightweight Kickboxing World Title បានសម្រេច។ គ្រាន់តែចូលទឹកដំបូង ម្ចាស់ខ្សែក្រវាត់វាយសម្រុក និង វ៉ៃឲ្យ Holzken ត្រូវអាជ្ញាកណ្ដាលរាប់ម្ដង។ យ៉ាងណាក្ដី Holzken បានម៉ាត់ឲ្យម្ចាស់ខ្សែក្រវាត់សឺៗ បន្តិចនៅចុងទឹកទី២ បន្ទាប់ពីធ្វើមិនបានល្អនៅដើមទឹកទី១ព្រោះថា Eersel បានប្រើកណ្ដាប់ដៃនិងជើងញាប់ៗចំគោលដៅបានល្អមកលើខ្លួន។ Eersel ប្រើក្បាច់ល្អជាពិសេសជង្គង់ហោះនិងទាត់ចំក្បាលរបស់ Holzken បានល្អនៅទឹកទី៣ និង ទាត់ចេញព្រមគ្នារួមទាំងកណ្ដាប់ដៃយ៉ាងច្រើនសន្ធឹក ។ ទឹកទី៤ ម្ចាស់ខ្សែក្រវាត់នៅតែធ្វើបានល្អដោយចេញដោយវ៉ៃចំៗ ជង្គង់ហោះ និង រវែជើងត្រូវកណ្ដាលដើមទ្រូង ទោះ Holzken ខំដើរចូលក៏ដោយ។ ចូលដល់ទឹកចុងក្រោយ Eersel នៅតែមានប្រៀប និងប្រើក្បាច់ចម្រុះដៃជើង និង ជង្គង់បានល្អដដែលរហូតដល់ចប់ការប្រកួតខណៈដែល Holzken ចង់រកចន្លោះដើម្បីផ្ដួលក៏មិនអាចទៅរួចដែរ។ Eersel បានថ្លែងថា៖«វាពិតជារំភើបណាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ សូមអរគុណដល់ក្រុមគ្រូបង្វឹក។ ហ្សាកាតាខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

3- Priscilla Hertati Lumban Gaol ឈ្នះពិន្ទុជើងខ្លាំងមីយ៉ាន់ម៉ា Bozhena Antoniyar

Priscilla Hertati Lumban Gaol ដែលធ្លាប់ឈ្នះ នៅ ស្រីពៅ នោះបានយកឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនី មីយ៉ាន់ម៉ា Bozhena Antoniyar ឬ ហៅថា Toto។ ក្នុងប្រភេទទម្ងន់ atomweight អ្នកទាំងពីរចាប់ផ្ដើមលើសង្វៀនក្ដៅគគុក ហើយ Priscilla ត្រូវរងពិន័យកាតលឿងនៅដើមទឹកទី១ ដោយសារយកជើងទាត់មុខ Toto ពេលកីឡាការិនីមីយ៉ាន់ម៉ាដួលលើក្ដាររេញ។ យ៉ាងណាក្ដីការប្រកួតអាចបន្តបាន ហើយចុងទឹកដំបូង Toto បានចាប់បោក Priscilla ឲ្យនៅពីក្រោម និង រើមិនរួចរហូតដល់ចប់ទឹក។ កីឡាការិនីជើងខ្លាំងទាំងពីរមិនហ៊ានចូលចាប់រៀងៗខ្លួន ប៉ុន្តែ ប្រើកណ្ដាប់ដៃនិងទាត់ពីចម្ងាយដូចគ្នា។ យ៉ាងណាក្ដី កីឡាការិនីមីយ៉ាន់ម៉ាធ្វើបានល្អជាងនៅទឹកទី២ដោយចូលវ៉ៃចំគោលដៅ។ នៅដើមទឹកទី៣ ទាំង Priscilla និង Toto សុទ្ធតែប្រើចេញកណ្ដាប់ដៃនិងជើងដូចគ្នាពីចម្ងាយ។ ប៉ុន្តែ Priscilla ធ្វើបានល្អនៅពាក់កណ្ដាលទឹកចុងក្រោយនេះដោយចូលចាប់បោកនិងប៉ែងជើង Toto ផ្ដួលទៅក្ដាររេញហើយវ៉ៃពីលើរហូតដល់ចប់ទឹកទី៣។ ចុងបញ្ចប់ Priscilla ឈ្នះពិន្ទុជើងឯកប្រដាល់មកពី មីយ៉ាន់ម៉ា ដោយពិន្ទុជាឯកច្ឆន្ទ។

4- John Lineker បង្ហាញខ្លួនលើកដំបូងឈ្នះពិន្ទុ Muin Gafurov

នេះជាការប្រកួតដ៏ស្វិតស្វាញក្នុងរយៈពេល៣ទឹក ដែលជ័យជម្នះជាឯកច្ឆន្ទបានទៅលើជើងខ្លាំងមកពី តាហ្ស៊ីគីស្ថាន Muin Gafurov។ Lineker តែងតែបញ្ចប់គូប្រកួតឲ្យសន្លប់ដោយសារទម្ងន់ដៃ ប៉ុន្តែថ្ងៃនេះមិនបង្កគ្រោះថ្នាក់ខ្លាំង ទោះប្រើក្បាច់ទាត់ និង វ៉ៃចេញបានល្អខ្លះលើ Muin ក៏ដោយ។ Lineker មានឈ្មោះហៅក្រៅថា «Hands of Stone»។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គេនៅសង្វៀន ONE Championship និងជាប្រកួតលើកទី ៤០ ក្នុងអាជីពគុនចម្រុះ។ ក្នុងការប្រកួត ៤០ ដងកន្លង Hands of Stone ឈ្នះ ៣១ ដង និង ចាញ់ ៩ ដង។
https://www.onefc.com/videos/john-lineker-starts-his-one-career-with-victory-over-muin-gafurov/

លទ្ធផលផ្សេងទៀត៖

ONE Welterweight World Championship: Kiamrian Abbasov ឈ្នះពិន្ទុឯកច្ឆន្ទលើ Zebaztian Kadestam

ONE Lightweight Kickboxing World Championship: Regian Eersel ឈ្នះពិន្ទុឯកច្ឆន្ទ លើNieky Holzken

Women’s Mixed Martial Arts Atomweight: Priscilla Hertati Lumban Gaol ឈ្នះពិន្ទុឯកច្ឆន្ទ លើ Bozhena Antoniyar

Kickboxing Catchweight (59.0kg): Wang Junguang ឈ្នះសន្លប់ទឹក១លើ Federico Roma

Mixed Martial Arts Bantamweight: John Lineker ឈ្នះពិន្ទុឯកច្ឆន្ទ លើ Muin Gafurov

Mixed Martial Arts Bantamweight: Mark Fairtex Abelardo ឈ្នះពិន្ទុឯកច្ឆន្ទ លើAyideng Jumayi

Mixed Martial Arts Flyweight: Eko Roni Saputra ឈ្នះសន្លប់លើ Kaji Ebin ទឹកទី១

Mixed Martial Arts Catchweight (57.0kg): Stefer Rahardian ឈ្នះពិន្ទុឯកច្ឆន្ទ Adrian Mattheis

Mixed Martial Arts Lightweight: Pieter Buist ឈ្នះពិន្ទុឯកច្ឆន្ទ Antonio Caruso

Mixed Martial Arts Flyweight: Abro Fernandes ឈ្នះពិន្ទុឯកច្ឆន្ទ Rudy Agustian

Mixed Martial Arts Lightweight: Kazuki Tokudome ឈ្នះពិន្ទុឯកច្ឆន្ទ Johnny Nunez

Mixed Martial Arts Flyweight: Elipitua Siregar ឈ្នះក្បាច់ឃ្លេកទឹក១ លើ Egi Rozten

Muay Thai Flyweight: Taiki Naito ឈ្នះសន្លប់លើ Alexi Serepisos ទឹកទី៣

Mixed Martial Arts Strawweight: Adi Paryanto ឈ្នះដោយវ៉ៃឲ្យបោះបង់ទឹក១លើ Angelo Bimoadji

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683