អតីតខ្សែប្រយុទ្ធក្រុម Man.City កីឡាករ Mario Balotelli មិនដែលនៅឆ្ងាយពីរឿងអាស្រូវនោះទេ ហើយកាលពីថ្ងៃសៅរ៍សប្តាហ៏មុនអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានសាងកំហុសជាថ្មីម្តងទៀត ក្រោយវាយកម្ទេចកាមេរ៉ារបស់អ្នកថតរូបម្នាក់ដោយកំហឹងបន្ទាប់ពីរូបគេបានបញ្ជូនចេញពីការប្រកួតកំលុងពេលលេងអោយទល់និងក្រុម Genoa។
ឧប្បត្តិហេតុនេះបានកើតឡើងនៅតង់ទី ២ មុនពេលទទួលលទ្ធផលបរាជ័យ ៣-១ របស់ក្រុម Brescia នៅឯ កីឡាដ្ឋាន Stadio Luigi Ferraris ខណៈ Balotelli ត្រូវបានប្តូរចូលជំនួសដោយខ្សែបម្រើ Alfredo Donnarumma។ ម្ចាស់កាមេរានិងជាជាងថតរូបលោក Massimo Lovati បានបញ្ចេញមតិរិះគន់និងអាកប្បកិរិយាមិនមានសីលធម៌ របស់កីឡាកររូបនេះមកបង្ហោះនៅលើបណ្តាញសង្គម Instagram។
អ្នកថតរូបរូបនេះក៏បានជូនដំណឹងដល់នាយកប្រតិបត្តិក្លឹប Brescia លោក Edoardo Piovani អំពីឧប្បត្តិហេតុនេះហើយបានព្រមានថាលោកនឹងផ្ញើវិក័យប័ត្រសម្រាប់ការជួសជុលទៅកាន់ក្លឹប។Balotelli បានវិលត្រលប់មកលេងនៅក្របខណ្ឌ Serie A នាស្រុកកំណើតវិញកាលពីរដូវក្តៅកន្លងទៅនេះដោយគ្មានតម្លៃខ្លួននោះទេ។
ប្រភព៖ sportbible
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង