រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ២៧ ខែតុលា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ២០ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅលើនាវាកម្សាន្តដ៏ទំនើបគឺ៖

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ២០ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

សម្រាប់រដូវកាលថ្មី ឆ្នាំ ២០១៩-២០២០ ស្រាបៀរអាន់ឆ័រផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់កោះបាលីចំនួន ១០០ គូ និងរង្វាន់ជាច្រើនទៀត។

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ 2019-2020:
– រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 25-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 1 កេស និងប័ណ្ណផ្សងសំណាង 1 សន្លឹក ។
– រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 2 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។
– រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 3 កេស និងប័ណ្ណផ្សងសំណាង 3 សន្លឹក។

កម្មវិធីនេះមានសុពលភាពពីថ្ងៃ01 តុលាឆ្នាំ 2019 ដល់ ថ្ងៃទី 30 កញ្ញា 2020។

ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង 011 333 500 ។

គ្មានអាពាហ៍ពិពាហ៍បញ្ចប់ដោយគ្មានស្រាបៀរអាន់ឆ័រនោះទេ!

សូមរីករាយពិសាស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ។