http://www.ubet368.com/

វាមិនមែនជារឿងប្លែកពេកទេ ដែលកម្មវិធី ONE: DAWN OF VALOR បានបង្ហាញការប្រកួតក្បាច់គុនដ៏អស្ចារ្យកាលថ្ងៃសុក្រទី ២៥ ខែ តុលា កន្លងទៅ ប៉ុន្តែលទ្ធផលខ្លះបានធ្វើអ្នកគាំទ្រភ្លឺភ្នែក។ អ្នកគាំទ្រនៅសង្វៀន Istora Senayan នារដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីបានឃើញកីឡាករជើងខ្លាំងពន្លកថ្មី ដែលមិនមានឱកាសបង្ហាញខ្លួនពីមុន និង អាចទទួលបានឱកាសទៅប្រកួតលំដាប់ពិភពលោកនាពេលក្រោយតាមរយៈក្បាច់គុនប្រកួតដ៏អស្ចារ្យរបស់គេ។ ខាងក្រោមនេះជាមេរៀនចំនួន ៥ ដែលយើងអាចរៀនសូត្រពីព្រឹត្តិការណ៍ទើបបញ្ចប់ថ្មីៗរបស់ ONE Championship។

#1 ក្បាច់ចូលចាប់របស់ Kiamrian Abbasov មានកម្រិតខុសប្លែក

Zebaztian Kadestam ឬ «The Bandit» ឬ ឡើងមកការពារខ្សែក្រវាត់ ONE Welterweight World Title ប៉ុន្តែត្រូវគូប្រជែងបិទក្បាច់ចាប់ និង គុនមួយថៃលំដាប់ពិភពលោករបស់ខ្លួន។ Kadestam គួរផ្លាស់ប្ដូរបច្ចេកទេសប្រកួតរបស់ខ្លួនពេលតតាំងនឹង ជើងខ្លាំង Kiamrian Abbasov ឬ រហស្សនាមថា «Brazen»។ កីឡាករមកពី កៀរហ្សីស៊ីស្ថាន បានបង្កើតភាពរីករាយដែលអាចចាប់កុករបស់ម្ចាស់ខ្សែក្រវាត់បាន និង គ្រប់គ្រងការប្រកួតបានលើសើសង្វៀនក្នុងរយៈពេល៤ទឹកដំបូង ជាពិសេសក្បាច់ប្រើជើងពីរផ្ដួលឲ្យដៃគូពីស៊ុយអែតដួលលើក្ដាររេញដើម្បីសង្គ្រុបពីលើដោយប្រើជង្គង់។ «Brazen» គ្រប់គ្រងការប្រកួតសឹងតែ ៥ ទឹកពេញ លើម្ចាស់ខ្សែក្រវាត់មកពីស៊ុយអែត។ ជើងខ្លាំងមកពី កៀរហ្សីស៊ីស្ថាន មិនខ្លាចនឹងការប្ដូរកណ្ដាប់ដៃ និងការប្រើជើងដើម្បីផ្ដួលគូបដិបក្ខឡើយ។ បើសិន «Brazen» អាចពង្រឹងក្បាច់ចំបាប់ទល់នឹងកីឡាករឡើងមកដណ្ដើមផ្សេងៗទៀត គេនឹងអាចកាន់ខ្សែក្រវាត់ ONE welterweight រហូតដល់ឆ្នាំ ២០២០។

#2 Eersel ស្ថិតក្នុងអនាគតនិងបច្ចុប្បន្នអាចកាន់ខ្សែក្រវាត់សម្រាប់ទម្ងន់របស់ខ្លួន

Regian Eersel ដែលមានឈ្មោះក្រៅ «The Immortal» អាចឈ្នះ Nieky Holzken ឬ «The Natural» ជាលើកទី២ដើម្បីការពារខ្សែក្រវាត់ ONE Lightweight Kickboxing World Title។ ជើងខ្លាំង Kickboxing មកពីហូឡង់ ត្រូវបានគេរំពឹងថានឹងបង្ហាញជំនាញដ៏ល្អដើម្បីរក្សាខ្លួនជាម្ចាស់ខ្សែក្រវាត់ពិភពលោកWorld Champion ៧ សម័យកាល។ ការប្រកួតលើកដំបូងរវាងកីឡាករទាំងពីរ Eersel សមនឹងទទួលជ័យជម្នះ។ ចំណែកលើកទី២នេះ គេក៏បានរៀបចំផែនការបានល្អដើម្បីទប់មិនឲ្យ Holzken វ៉ៃចេញ និង ទាត់បានងាយៗដើម្បីទទួលបានជ័យជម្នះជាឯកច្ឆន្ទ។ ជាងមួយទសវត្សរ៍មកនេះ «The Natural» ត្រូវបានគេចាត់ថ្នាក់ថាជាកីឡាករគ្រោះថ្នាក់ម្នាក់ក្នុងប្រភេទទម្ងន់នេះ ប៉ុន្តែមិត្តរួមជាតិបានផ្ដាច់ទំនុកចិត្តនិងប្រើក្បាច់កាក់វ៉ៃ-ទាត់កាត់បានល្អ។

#3 កីឡាករមានទេពកោសល្យរបស់ឥណ្ឌូណេស៊ីបន្តរះឡើង

វាជាយប់មួយដ៏ល្អសម្រាប់អ្នកគាំទ្រឥណ្ឌូណេស៊ី ដែលកីឡាកររបស់ខ្លួនបង្កើតបានការចងចាំដ៏ក្លាវខ្លាក្នុងការប្រកួតនៅទឹកដីកំណើត។ កីឡាករ៦រូបទទួលជ័យជម្នះនៅហ្សាកាតារួមបញ្ចូលទាំងកីឡាការិនីម្នាក់របស់ប្រទេសនេះក្នុងការប្រកួតគុនចម្រុះ Priscilla Hertati Lumban Gaol ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈ្នះជើងឯកប្រដាល់ Bozhena Antoniyar ឬ “Toto” មកពីមីយ៉ាន់ម៉ា។ ក្នុងនោះ ក៏រួមមានជ័យជម្នះលើកដំបូងរបស់ជើងឯក National Freestyle Wrestling Champion កីឡាករ Eko Roni Saputra ក្នុងទម្ងន់ strawweight លើកីឡាករ Stefer Rahardian។ ចំណែក ជើងឯកថ្នាក់ជាតិ bantamweight champion កីឡាករ Abro Fernandes ក៏ឈ្នះលើកដំបូងក្នុងទម្ងន់ flyweight នៅសង្វៀនអន្តរជាតិ ONE ដែរ។ ជាមួយគ្នាក៏មានការបញ្ចប់គូប្រកួតរបស់កីឡាករវ័យក្មេងឥណ្ឌូណេស៊ី ២ រូបដូចជា Elipitua Siregar និង Adi Paryanto។ បើសិនការប្រកួតនៅបន្តបែបនេះ អ្នកគាំទ្រជាច្រើនរយនាក់ទៀតនឹងមកទស្សនានៅក្នុងកម្មវិធី The Home Of Martial Arts កាន់តែច្រើននៅឆ្នាំ ២០២០ និងតទៅមុខទៀត។

#4 Wang គួរឡើងទៅប្រកួតក្នុងកម្មវិធី ONE Super Series Elite

Wang Junguang ឬ ហៅថា «Golden Boy» បង្ហាញខ្លួនយ៉ាងល្អឥតខ្ចោះនៅកម្មវិធី ONE Super Series លើកដំបូង ដើម្បីបង្ហាញថាឲ្យឃើញថា ទម្ងន់ strawweights គឺគ្រោះថ្នាក់ណាស់សម្រាប់គូប្រជែងរបស់ខ្លួន។ នេះជាហេតុផលដែលកីឡាករចិនរូបនេះបង្ហាញឲ្យដឹងថារូបគេជាជើងឯក Enfusion kickboxing World Champion ព្រោះតែក្បាច់ប្រយុទ្ធដ៏អស្ចារ្យរបស់ខ្លួន។
កីឡាករចិនផ្ដួល Federico Roma ត្រឹមទឹកទី១ប៉ុណ្ណោះ។ គេប្រើចិត្តត្រជាក់ដើម្បីផ្ដួលជើងឯក World Kickboxing Network Champion ២សម័យកាលដោយការប្រើកណ្ដាប់ដៃមហាទម្ងន់ ក្នុងដំណើរឆ្ពោះជួបកីឡាករខ្លាំងបន្តទៀតនៅទម្ងន់ strawweight។ កីឡាករមកពី Henan នឹងបន្តការពារខ្សែក្រវាត់របស់ខ្លួន World Title បើសិននៅធ្វើបានល្អដូច្នេះ។

#5 Tokudome មើលទៅអាចងើបល្អវិញក្នុងទម្ងន់ Lightweight

មុនពេល Kazuki Tokudome ចូលរួមប្រកួតឲ្យស្ថាប័ន ONE គេជាជាម្ចាស់ជើងឯកPancrase Lightweight World Champion។ នៅពេល Kazuki ចាប់ផ្ដើមប្រកួតនៅសង្វៀនលំដាប់ពិភពលោក គឺប្រកួតទល់នឹងកីឡាករខ្លាំងក្នុងប្រភេទទម្ងន់ featherweights។ Kazuki បង្ហាញឲ្យឃើញចំពោះលទ្ធផលល្អបំផុតដូចគ្នាសម្រាប់ទម្ងន់ lightweight ពេលទទួលជ័យជម្នះពីរលើកយ៉ាងទាក់ទាញ រួមទាំងឈ្នះ Johnny Nunez នៅហ្សាកាតាដើម្បីបង្កើនកំណត់ត្រាឈ្នះ២០លើកក្នុងអាជីពរបស់គេ។
ទោះជា «Johnny Boy’s» មានជំនាញខាងចំបាប់ កីឡាករជើងចាស់ជប៉ុនគ្រប់គ្រងការចូលចាប់ក្នុងរយៈពេល៣ទឹកពេញ។ រឿងលេចធ្លោមួយទៀត កីឡាករវ័យ៣២ឆ្នាំរូបនេះបង្ហាញការប្រយុទ្ធដ៏អង់អាចកាលខែ ឧសភា និង សរបញ្ជាក់ឲ្យឃើញអំពីភាពខ្លាំងរបស់ខ្លួន។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683