ខ្សែបម្រើស្លាប-ប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លិប Bayern Munich មុនពេលរដូវកាលថ្មី ២០១៩-២០២០ បានចាប់ផ្តើម។
ទោះយ៉ាងណាលទ្ធផលនៃការផ្ទេរបានរងបរាជ័យបន្ទាប់ពី Sane បានរងរបួសប៉ុន្តែក្លឹប Man City ខ្លួនឯងហាក់បង្ហាញពីការជឿជាក់ថាកីឡាករជជំនាញជើងឆ្វេងរូបនេះ និងចាកចេញពីក្លឹបនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះបន្តទៀត។
ប្រភពពីទូរទស្សន៍ Sky Sports បានចុះផ្សាយថាអ្នកចាត់ការទូទៅក្រុមមេឃខៀវលោក Pep Guardiola បានកំនត់គោលដៅខ្សែបម្រើ Kingsley Coman របស់ក្លិប Bayern Munich ជាបេក្ខភាពដែលអាចជំនួសតំណែង Sane ប្រសិនរូបគេផ្លាស់ចេញទៅកាន់ក្លឹបយក្សអាឡឺម៉ង់។
Coman កីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្លាស់ទៅកាន់កីឡាដ្ឋាន Allianz Arena ក្នុងឆ្នាំ២០១៥ ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលផ្ទេរជាអចិន្ត្រៃយ៍នៅឆ្នាំ២០១៧។ រីឯ Sane វិញត្រូវបានគេរំពឹងថានឹងចូលទៅជំនួសកន្លែងរបស់ Coman ប្រសិនរូបគេព្រមព្រៀងផ្លាស់ទៅប្រទេសអាឡឺម៉ង់វិញក្នុងលក្ខណ្ឌទិញរឺដោះដូរគ្នាជាថ្នូរនោះ។