Yaya Toure អតីតតារាឆ្នើម និងជាខ្សែបម្រើ-ការពាររបស់ក្រុម Manchester City រូបនេះបានអះអាងថា Nemanja Matic របស់ក្រុម Man.United គឺជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់លោកនាពេលកន្លងមក។

កំលុងពេលលេងអោយ Man City និង Barcelona ខ្សែបំរើសញ្ជាតិកូតឌីវ័របានឈ្នះពានរង្វាន់ជាច្រើន។ ហើយនៅក្នុងបទសម្ភាសន៏ជាមួយកាសែត The Times ខ្សែបម្រើវ័យ៣៨ឆ្នាំ Toure បានប្រាប់ថា: កីឡាករវ័យ ៣៦ឆ្នាំរូបនេះតែតែជាឧបសគ្គកំលុងពេលប្រកួតធំៗ ជាមួយ Chelsea និង Man.United។ ខ្ញុំតែងតែតាមដានមើលពួកគេដោយយកចិត្តទុកដាក់មុនពេលប្រកួតដើម្បីរិះរកនិងទទួលបានចំនុចខ្វះខាត។

Matic បានផ្ទេរពី Chelsea ទៅកាន់ទឹកដី Old Trafford កាលពីខែកក្កដា ឆ្នាំ២០១៧ ជាទីកន្លែងដែលរូបគេ ចាប់ផ្តើមជីវិតថ្មីក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho តែគាត់មិនអាចទទួលបានជម្រើស ១១នាក់ដំបូងឡើយ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer និងទើបតែចូលលេងបាន ១៦០នាទីប៉ុណ្ណោះនៅ Premier League រដូវកាលព្រមទាំងការចូលលេងចុងក្រោយបង្អោះជាមួយ West Ham កាលពីខែកញ្ញា។

អតីតកីឡាករ Benfica សញ្ជាតិស៊ែប៊ីវ័យ៣១ឆ្នាំរូបនេះមានទំនាក់ទំនង ផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះក្រោយមានការចាប់អារម្មណ៏ពី Inter Milan និង AC Milanប៉ុន្តែគ្រូបង្វឹកMan.Unitedមិនទាន់ចង់លក់រូបគេ ខណៈក្លឹបនៅមិនទាន់បានទិញកីឡាករមកជំនួសរូបគេនៅឡើយនោះ។

ប្រភព៖ Sportbible