ខ្សែបម្រើ Yaya Toure អតីតខ្សែបម្រើរបស់ក្រុម Manchester City បានចាកចេញពីក្លិប Olympiakos ក្នុងរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះក្រោយពីចូលលេងឱ្យក្លិបនៅលីកកំពូលក្រិកមួយនេះ។

កិច្ចសន្យារបស់កីឡាករអន្តរជាតិកូឌីវ័រវ័យ ៣៥ឆ្នាំរូបនេះត្រូវបានបញ្ចប់ដោយកិច្ច ព្រមព្រៀងគ្នារវាងគ្នាទៅវិញទៅមក ដោយយោងទៅកាសប្រកាសជាផ្លូវការណ៏លើគេហទំព័រក្លឹប។ Toure ស្ថិតនៅក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះដោយចាកចេញពីក្រុមមេឃខៀវ Man.City និងបានជ្រើសរើស ផ្លាស់វិលមកជួបជុំជាមួយក្លឹប Olympiakos នៅខែកញ្ញាដែលជាក្លឹបរូបគេធ្លាប់បានចំណាយពេលលេងនៅរដូវកាល ២០០៥-២០០៦ មុនពេលផ្ទេរទៅលេងនៅក្រុម Monaco កាលពី ១២ឆ្នាំមុន។ អតីតកីឡាករ Barcelona បានចាប់ផ្តើមចូលលេងក្នុងជម្រើស ១១នាក់ដំបូងត្រឹមតែពីរលើក ប៉ុណ្ណោះនិងមានវត្តមានជាកីឡាករបម្រុងបាន២ដងផងដែរសម្រាប់ក្លឹប Olympiakos ដែលមានមូលដ្ឋាននៅទីក្រុងអាថែនមួយនេះ។

Toure បានចូលរួមជាមួយក្រុម Barcelona នៅឆ្នាំ ២០០៩ និងឈ្នះជើងឯកក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០០៩ មុនពេលផ្លាស់ទៅ Manchester City កាលពីឆ្នាំ ២០១០ និងបានជួយក្រុមមេឃខៀវឈ្នះពាន Premier League បីដងជាមួយគ្រូបង្វឹក៣រូបផ្សេងគ្នា។

ប្រភព៖ bbc