ក្រុមអ្នកមានបុណ្យ Barcelona និងត្រូវអវត្តមានកីឡាករខ្សែការពារកណ្តាល Jordi Alba របស់ក្រុមជម្រើសជាតិអេស្បាញដោយសារបញ្ហារបួសសាច់ដុំជើងខាងស្តាំកំលុងពេលហ្វឹកហាត់។ បញ្ហារបស់ Alba នឹងត្រូវធ្វើអោយរូបគេខកខានការប្រកួតទល់នឹងក្រុម Olympiakos នាយប់ថ្ងៃពុធ និង មិនទាន់ប្រាកដថា Alba អាចចូលលេងសម្រាប់ការប្រកួតទល់និងក្រុម Malaga នៅចុងសប្តាហ៏នេះ នៅក្របខណ្ឌ La Liga ផងដែរ។

គ្រូបង្វឹកក្រុម លោក Ernesto Valverde បានត្រៀមរួចរាល់ហើយក្នុងការដាក់កីឡាករចំនួន 18រូបដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវមកពីប្រទេសក្រិកនៅយប់នេះគឺ Ter Stegen, Cillessen, Semedo, Pique, Mascherano, Digne, Sergi Roberto, Umtiti, Busquets, Rakitic, Iniesta, Denis, Paulinho, Andre Gomes, Messi, Suarez, Deulofeu and Alcacer។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ marca