លោក Marco Silva កំពុងតែប្រឈមមុខនឹងការបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Everton ក្រោយពីការរងបរាជ័យដ៏អាម៉ាសក្នុងលទ្ធផល ៥-២ ក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃពុធ ស្របពេលលោក David Moyes ត្រូវបានរំពឹងទុកថា នឹងវិលទៅកាន់កីឡដ្ឋាន Goodison Park វិញ។

Everton បានរបូតគ្រាប់បាល់៥គ្រាប់ក្នុងពេលប្រកួតជាក្រុមស្ថិតក្នុងតំបន់តែមួយរបស់ពួកគេជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨២ ខណៈដែលពួកគេបានធ្លាក់ចូលក្នុងតំបន់កាត់ចោល បន្ទាប់ពីចាញ់៨លើកក្នុងចំណោមការប្រកួតលីក១១លើក។

ប្រសិនបើក្រុមប្រឹក្សារបស់ក្លិប Everton ពិតជាសម្រេចចិត្តបណ្តេញលោក Silva នៅមុនពេលការប្រកួតលើទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍នេះ ជាមួយនឹងក្រុម Chelsea អតីតអ្នកចាត់ការទូទៅលោក Moyes គឺជាបេក្ខភាពឈានមុខគេ ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ខណៈដែលអតីតកីឡាករលោក Tim Cahill គឺជាបេក្ខភាពដែលត្រូវធ្វើជាជំនួយការគ្រូបង្វឹក។

លោក Silva បានឲ្យដឹងថា៖ «ខ្ញុំមិនមែនជាអ្នកដែលត្រូវនិយាយអំពីស្ថានភាពនេះឡើយ។ អ្នកកំពុងតែសួរខ្ញុំ ហើយខ្ញុំមិនមានចម្លើយនោះឡើយ។ ចាប់តាំងពីខ្ញុំបានចូលរួមជាមួយនឹងក្លិបនេះ រហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំ ខ្ញុំនឹងធ្វើខ្លួនជាគ្រូបង្វឹកអាជីព»៕

ប្រភពព័ត៌មាន៖ The Guardian

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង