អ្នកចាត់ការទូទៅក្រុម West Ham United លោក David Moyes និងកីឡាករពីរនាក់របស់ក្លិប​បានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីត-១៩ ។

West Ham: David Moyes, Issa Diop & Josh Cullen test positive for  coronavirus - BBC Sport

ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៏​មួយនេះ បានជូនដំ​ណឹង​អំពីលទ្ធផលនេះ ខណៈពេលក្រុមកំពុងត្រៀមសម្រាប់ការប្រកួតពានរង្វាន់ Carabao Cup កាល​ពីយប់ថ្ងៃអង្គារនេះខណៈ West Ham បានលត់ Hull City ក្នុងលទ្ធផល ៥ទល់និង១។ អ្នកចាត់ការសញ្ជាតិស្កូតឡេនដ៏លោក Moyes មានវ័យ ៥៧ ឆ្នាំ និង ខ្សែការពារអន្តរជាតិបារាំង  Issa Diop វ័យ ២៣ ឆ្នាំនិងខ្សែបម្រើសាធារណៈរដ្ឋអៀឡង់វ័យ ២៤ ឆ្នាំកីឡាករ Josh Cullen ក៏នឹងតម្រូវឲ្យ ដាក់នៅដាច់ដោយឡែកពីអ្នកដទៃផងដែរ ។

Moyes on new signings and that "takeover" - Claretandhugh

មានន័យថាការប្រកួតយប់មិញនេះក្លឹប West Ham ត្រូវ​បាន​ដឹកនាំ​ដោយជំនួយការគ្រូបង្វឹក Alan Irvine នៅកីឡដ្ឋាន London Stadium៕

 

ប្រភពព័ត៍មាន៖ BBC