លោក David Moyes ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប West Ham United ជាមួយនឹងកុងត្រា ១៨ខែ ក្រោយពីក្លឹបនេះបញ្ចប់ការងាររបស់អតីតអ្នកចាត់ការក្លឹប Manchester City លោក Manuel Pellegrini។
នេះជាលើកទី ២ ហើយ ដែលលោក Moyes មកដឹកនាំក្លឹប West Ham នេះ ខណៈលោកធ្លាប់ដឹកនាំក្លឹបអង់គ្លេសនេះ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។
អតីតអ្នកចាត់ការក្លឹប Manchester United រូបនេះបានលើកឡើងថា៖ ” ខ្ញុំហាក់បីដូចជាមានរឿងដែលមិនទាន់បញ្ចប់នៅទីនេះ ” ។
គួរបញ្ជាក់ផងដែរថា West Ham កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ដោយលើសតំបន់ត្រូវកាត់ចេញតែ ១ពិន្ទុប៉ុណ្ណោះ៕