ខ្សែប្រយុទ្ធ Roberto Firmino បានស៊ុតបាល់បញ្ចូលទីម៉ោងបន្ថែមនាទី ទី៩០+១ ក្រោយការបញ្ជូនបាល់របស់ Trent Alexander-Arnold ក្នុងនាមជាកីឡាបម្រុងជំនួស Divock Origi ដើម្បីនាំជ័យជម្នះឲ្យ Liverpool ផ្តួលក្រុមម៉ិកស៊ិក Monterrey និងបានកក់កន្លែងមួយសម្រាប់ ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែលបានប្រារព្ធធ្វើឡើងនៅកីឡា Khalifa ទីក្រុងដូហាប្រទេសកាតា កាលពីថ្ងៃ១៨ ធ្នូ ២០១៩។

Nabi Keita បានជួយអោយ Liverpool បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី១ បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អរបស់កីឡាករ Mohamed Salah មុនពេលកីឡាករ Rogelio Funes Mori របស់ Monterry វាយបកតាមតាមស្មើវិញ។

ក្រុមហង្សក្រហម Liverpool នឹងប្រកួតជាមួយក្រុមជើងខ្លាំង Flamengo របស់ប្រេស៊ីលនៅថ្ងៃសៅរ៏សម្រាប់វគ្គផ្តាច់ព្រ័ត្រ។

សូមទស្សនាវិដេអូខាងក្រោមនេះ: