អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion ​កីឡាករ​ Jonathan Haggerty ឬ ​​“The General” បាន​រៀន​សូត្រ​រឿងរ៉ាវ​​មួយ​ចំនួន​​​ពេល​ជួប​គ្នា​ដំបូង ​ទល់​នឹង​ Rodtang Jitmuangnon ឬ “The Iron Man” ​ដើម្បី​វាយ​បក​ឈ្នះ​​តារា​របស់​​ថៃ​វិញ ​ក្នុង​ជំនួប​សងសឹក​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​ទី ១០ ខែ មករា​ ​ឆ្នាំ ២០២០ ខាង​មុខ។ ​

កីឡាករ​សញ្ជាតិ​អង់គ្លេស​នឹង​ឡើង​ដណ្ដើម​​ខ្សែ​ក្រវាត់​នៅ​ក្នុង​កម្មវិធី​ ONE: A NEW TOMORROW ដែល​រៀប​ចំ​ឡើង​នៅ​សង្វៀន​ Impact Arena ​នា​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។Rodtang ​​​​កាន់​ខ្សែ​ក្រវាត់​ខាង​លើ​​​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ «The General» ​​ពេល​ចប់​ការ​​ប្រកួត​ ៥​ទឹក​ពេញ​នៅ​​សង្វៀន​ Mall Of Asia Arena ​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​​កាល​ខែ​ សីហា។ ​

តាំង​ពី​ពេល​​នោះ​មក Haggerty ​បាន​ខិត​ខំ​ហ្វឹកហាត់​ និង​ រៀប​ជើង​ព្រួល​ដើម្បី​​ត្រលប់​មក​សង្វៀន​ជា​ថ្មី​ជា​មួយ​នឹង​ភាព​ខ្លាំង។​ ​មុន​ពេល​​ត្រលប់​​មកកាន់​សង្វៀន​ជា​ថ្មី កីឡាករ​​វ័យ​២២​ឆ្នាំ​មក​ពី​ក្រុង​ឡុងដុង ​បាន​​​​​ប្រាប់​អំពី​​ចំណុច​​ជា​ច្រើន​ពេល​ប៉ះ «The Iron Man»​ លើក​ទី​១ និង​បាន​​យល់​ដឹង​ច្រើន​អំពី​បរាជ័យ​ទាំង​នេះ។

Jonathan Haggerty: វា​ជា​រឿង​លំបាក​ដើម្បី​បដិសេធ​ការ​សងសឹក ប៉ុន្តែ ​​ឥឡូវ​​នេះ​ជា​ពេល​ដ៏​ត្រឹម​ត្រូវ​មួយ។ ​​​ថ្ងៃ​ទី ​១០ ​ខែ​ មករា ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អស្ចារ្យ​ ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​ផង​ដែរ។ ខ្ញុំ​ត្រូវ​រក្សា​លំនឹង​សម្រាប់​ក្បាច់​គុន​​របស់​​ខ្ញុំ។ ​​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​រូប​គេ​ខក​ចិត្ត​ និង​ ​​​ធ្វើ​ឲ្យ​រូប​គេ​ច្រឡោត​មក​វៃ​ខ្ញុំ​ដូច​​លើក​មុន។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​​អាច​វាយ​​សង​ ឬ ឆ្មក់​បាន​ពេល​រូប​គេ​ចូល​មក​សំដៅ​​ខ្ញុំ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ Facebook, Twitter, YouTube,​និង ONE Super App៕
វិដេអូការប្រកួតរវាងអ្នកទាំងពីរកាលពីលើកមុន:
អត្ថបទ៖​ ស៊ីធី