កីឡាករជើងខ្លាំងមកពីអង់គ្លេស Jonathan Haggerty ឬ ឈ្មោះហៅក្រៅ «The General» បានមើលឃើញថាទីកំណើតរបស់ខ្លួនមានការផ្លាស់ប្ដូរយ៉ាងច្រើនហើយសហគមន៍របស់ខ្លួនបានគាំទ្រយ៉ាងពេញទំហឹងដែលរួមចំណែកឲ្យរូបគេមានឈ្មោះបោះសំឡេង។

អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion វ័យ២២ឆ្នាំរូបនេះត្រូវឡើងមកសងសឹក Rodtang Jitmuangnon ឬ «The Iron Man» នៅក្នុងកម្មវិធី ONE: A NEW TOMORROW នាថ្ងៃទី ១០ មករា ខាងមុននៅក្រុងបាងកក។ Jonathan ធំធាត់នៅតំបន់ Wharf Road ស្ថិតនៅក្រុងឡុងដុងនៃប្រទេសអង់គ្លេស។ តំបន់នោះមិនសូវល្បីដូចកន្លែងផ្សេងទៀតនៃក្រុងឡុងដុងឡើយ ប៉ុន្តែ វាបានផ្ដល់ឲ្យរូបគេនូវភាពសប្បាយរីករាយកាលពីកុមារភាព។

«តំបន់ដែលខ្ញុំនៅរស់នៅកាលនៅកុមារជាកន្លែងធ្វើការ និង មានវប្បធម៌ជាច្រើន។ ខ្ញុំបានស្គាល់មនុស្សជាច្រើននៅទីនោះ។ កាលនោះ យើងគ្រាន់តែធ្វើអ្វីដែលក្មេងៗគួរធ្វើ។ ពេលខ្លះយើងជាក្មេងរប៉ិលរប៉ូច ប៉ុន្តែ ជារឿយៗយើងគ្រាន់តែដណ្ដើមគ្នាលេងបាល់ទាត់ប៉ុណ្ណោះ»។

Haggerty មានមិត្តស្និទ្ធស្នាលជាច្រើន និង មិនដែលបង្កបញ្ហាអ្វីនោះឡើយ។ យ៉ាងណាក្ដី ពេលរូបគេកាន់តែធំ គេក៏បានឃើញ អំពើហិង្សាខ្លះ ហើយយុវជនមួយចំនួនត្រូវបានចាប់ខ្លួន។

«ពេលខ្ញុំនៅក្មេង អ្នកអាចលេងបាននៅតាមផ្លូវ និង ធ្វើអ្វីដែលអ្នកចង់ធ្វើ។ ប៉ុន្តែវាជារឿងគ្រោះថ្នាក់នាពេលបច្ចុប្បន្ន។ ខ្ញុំគិតថាកាលនៅក្មេង គឺយើងធ្វើអ្វីតាមអំពើចិត្តទាំងការគិត និង ការលេងសើច»។ Haggerty រំលឹកបែបនេះ។

Haggerty បន្តផ្ញើសារទៅកាន់កីឡាករវ័យក្មេងស្រករក្រោយថា ពេលខ្លះពេលវង្វេងផ្លូវ គឺជាវិធីត្រលប់មកវិញដើម្បីធ្វើឲ្យជីវិតល្អប្រសើរឡើងទៅថ្ងៃអនាគត។ «The General» គូសបញ្ជាក់ថា៖«ពេលខ្ញុំរស់នៅតំបន់នោះ ខ្ញុំជួបបទពិសោធន៍ជាច្រើន។ ខ្ញុំក៏ទទួលបានកម្លាំងចិត្ត ហើយខ្ញុំជាក្មេងម្នាក់ក្នុងចំណោមក្មេងៗទាំងឡាយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សសំខាន់ម្នាក់»។ បុរសវ័យ២២ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ ជាអ្នកកំណត់វាសនាដោយខ្លួនឯងនៅពេលរូបគេដើរតាមគន្លងឳពុករបស់ខ្លួនដោយប្រលូកចូលវិស័យក្បាច់គុន។

ការប្រលូកក្នុងវិស័យក្បាច់គុន មិនងាយស្រួលនោះទេ ហើយភាពជោគជ័យក្នុងវិស័យក្បាច់គុនតម្រូវឲ្យធ្វើការងារខ្លាំង និងលះបង់ខ្ពស់។ កីឡាករមកពីចក្រភពអង់គ្លេសមានឆន្ទៈដើម្បីយកពេលវេលាលើកទឹកចិត្តដល់កីឡាករវ័យក្មេងជំនាន់ក្រោយបើសិនពួកគេចង់ក្លាយជាកីឡាករអាជីព។

«ពេលខ្លះខ្ញុំដឹងថាពួកគេមិនចង់ក្លាយដល់ចំណុចនេះទេ ប៉ុន្តែអ្នកត្រូវជំរុញពួកគេ និង បង្ហាញភាពកក់ក្ដៅដល់ពួកគេ ហើយត្រូវឲ្យពួកផ្ដោតអារម្មណ៍មានការគិតត្រឹមត្រូវ មិនមានការបង្ខំ»។ អ្នកត្រូវទៅហ្វឹកហាត់ដូចខ្ញុំធ្លាប់ធ្វើ, មានមហិច្ឆតា, និង ការដាក់គោលដៅជាជាងធ្វើតាមគេ»។ Haggerty ថ្លែងលើកទឹកចិត្តបែបនេះ។

បែបណាក្ដី សហគមន៍គឺជាការផ្ដោតសំខាន់លើការហ្វឹកហាត់អាជីព, និង មានគ្រូបង្វឹកដែលណែនាំឲ្យក្មេងៗជំនាន់ក្រោយទទួលបានជោគជ័យលើវិស័យក្បាច់គុន ឬ កីឡាប្រដាល់។

វាជារឿងពិតមួយក្នុងលោកទោះក្មេងៗមកពីតំបន់ណាក៏ដោយពោលឲ្យតែមានការគិតវិជ្ជមានក្នុងជីវិត នោះវានឹងទទួលភាពជោគជ័យនៅថ្ងៃមួយ។ គូប្រជែងខ្សែក្រវាត់ ONE Flyweight Muay Thai World Champion សង្កត់ធ្ងន់ថា៖«ចំណង់ចំណូលចិត្ត និងការលះបង់ នឹងបង្ហាញអ្នកឲ្យដើរក្នុងផ្លូវត្រូវ។ ក្បាច់គុនអាចផ្លាស់ប្ដូរការរស់នៅរបស់យើង បើសិនយើងខំប្រឹង និង មានការលះបង់ខ្ពស់»។

កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App។