Ashley Young នឹងចាកចេញពីទឹកដី Old Trafford ទៅកាន់ក្លឹប Inter Milan នៅរដូវក្តៅខាងមុខនេះ យោងតាមគេហទំព័រ BBC បានចុះផ្សាយ។អតីតខ្សែបម្រើ-ស្លាបក្រុម Aston Villa រូបនេះបានចំណាយពេល ៩ រដូវកាល បានអោយដឹងថាកីឡាករជើងចាស់អន្តរជាតិអង់គ្លេស Ashley Young វ័យ ៣៤ ឆ្នាំរូបនេះ និងផ្លាស់ទៅលេងនៅលីកកំពូលអ៊ីតាលីក្រោយពីក្លឹបសន្យារបស់រូបគេ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

Ashley Young និងចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Inter Milan លើការផ្ទេរដោយគ្មានតម្លៃខ្លួន បើទោះបីជា Man United នៅតែអាចលក់រូបគេនៅខែមករាក៏ដោយ។ ក្រោយបង្ហាញខ្លួនអោយក្លឹប ២៦១ ដងរូបគេបានជួយក្រុមលើកពានPrermier League និង FA Cup ព្រមទាំងEFL Cup រឺហៅថា Carabao Cup ផងដែរ។

រដូវកាល២០១៩-២០២០នេះ រូបគេចូលលេងអោយ Man.Utd បានតែ១៨ប្រកួតប៉ុណ្ណោះ និងមិនបាន បង្ហាញខ្លួនក្នុងជំនួបCarabao Cup ចាញ់ក្លឹបរួមទីក្រុងMan.City កាលពីជើងទី១នោះទេ។