បរទេស៖​ អតីតប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Ashley Young បានបញ្ចប់ការផ្ទេរមកកាន់ក្លឹប Aston Villa ជាផ្លូវការវិញហើយ។គួរបញ្ជាក់ថាខ្សែបម្រើ-ការពារស្លាប វ័យ ៣៥ ឆ្នាំរូបនេះដែលបានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយអតីតក្លឹប្Aston Villa បន្ទាប់ពីចំណាយពេល១៨ ខែចុងក្រោយជាមួយ Inter Milan ហើយបាន ជួយក្លឹប ឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលចុងក្រោយនៅលីកកំពូលប្រទេសអ៊ីតាលី។

Ashley Young: Aston Villa latest club to be linked to Inter Milan free  agent | Football News | Sky Sports

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានចំណាយពេល ៤ ឆ្នាំប្រកបអាជីពនៅទឹកដីVilla Park មុនពេលចាក ចេញទៅទឹកដី Old Trafford ក្នុងឆ្នាំ ២០១១ ។

Ashley Young: 'I knew I had to fight to prove them wrong' | Ashley Young |  The Guardian

ក្នុងអំឡុងពេល ៩ រដូវកាលនៅMan.Utd   Young បានជួយក្លឹបឈ្នះជើងឯក Premier League ក្នុងរដូវកាលចុងក្រោយ​ពេលដែលលោក Sir Alex Fergusonចូលនិវត្តន៏និងក៏បានបន្តជួយក្លឹបឈ្នះពានរង្វាន់ FA Cup, Europa League និង EFL Cup ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro