ប៉ោយប៉ែតៈ បន្ទាប់ពីការជម្រុសយកក្រុមខ្លាំងក្នុងមណ្ឌល១ និងមណ្ឌល២មក កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៅមណ្ឌលទី៣ គឺមណ្ឌលប៉ោយប៉ែត បានធ្វើសន្និសិទសារព័ព៍មាន ស្តីពីការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ និងប្រជុំចាប់ពូលប្រកួតជាផ្លូវការហើយ នៅសណ្ឋាគារ លី (Lee Hotel) ។

ប្រធានគណៈកម្មាការបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា លោក ទុយ វិចិ្ឆកា បានបញ្ជាក់ថា Tiger Street Football 2020 បណ្ឌលទី៣ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ដែលនឹងការប្រកួតជាផ្លូវការនៅថ្ងៃទី២៥ ដោយមានក្រុមចូលរួមប្រកួតសរុបចំនួន៨២ក្រុមដែលមានការឡើងចំនួន១៤ លើសពីឆ្នាំ២០១៩ កន្លងទៅ ហើយការត្រៀមខ្លួនរបស់ក្រុមទាំង៨២ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗច្រើន។ ប្រធានគណៈកម្មាការបច្ចេកទេសរូបនេះបន្ថែមទៀតថា សម្រាប់មណ្ឌលទី៣ដែលមានការប្រកួតធ្វើឡើងរយៈពេល២ថ្ងៃ គឺ ចាប់ផ្តើមពីថ្ងៃ ទី២៥ និងបញ្ចប់នៅថ្ងៃ ទី២៦ ខែមករា ដោយធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់។ ចំពោះការប្រកួតនេះ គឺចំរាញ់យកតែ៦ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ សម្រាប់ថ្ងៃទី២៥ដែលជាការប្រកួតថ្ងៃដំបូង មានរហូតដល់ជាង៥០ប្រកួត និង ប្រមាណជា៣០ប្រកួតតែប៉ុណ្ណោះនៅថ្ងៃបញ្ចប់។

អ្នកតំណាង ក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ Tiger Street Football 2020 ដែលក្រុមហ៊ុនបានបង្កើតឡើងនេះ គឺមានរយៈពេល៨ឆ្នាំមកហើយ ដោយការបង្កើតព្រឹត្តិការណ៍ដ៍អស្ចារ្យមួយនេះឡើងក្នុងគោលដៅផ្តល់ឱកាសឲ្យកីឡាករកម្ពុជានៅគ្រប់ច្រកល្ហក់ អាចចូលរួមប្រកួតប្រជែងនិងបញ្ចេញនូវសមត្ថភាពដែលពួកគេខិតខំហ្វឹកហាត់កាលពីកន្លងមកនៅលើទីលានប្រកួតកម្រិតស្តង់ដា ដើម្បីឲ្យពួកគេបោះជំហ៊ានក្លាយជាកីឡាករអាជីពក្រោយពីបញ្ចប់ព្រឹត្តិការណ៍ Tiger Street Football 2020 រដូវកាលទី៨។ អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ជឿជាក់ថា វត្តមានតារាបាល់ទាត់ លោក Rio Ferdinand ដែលមកដល់ទីលាននៅប្រទេសកម្ពុជា និងក្លាយជាចំណែកមួយជួយជម្រុញលើកទឹកចិត្តកីឡាករកម្ពុជាមានទឹកចិត្តម៉ោះមុត និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាយើងផងដែរ។

គួរបញ្ជាក់ផងថា Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី៣ ដោយក្រុមប្រកួតមកពី ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ។ Tiger Street Football 2020 ជួយឲ្យកីឡាករទាត់បាល់នៅកម្ពុជាបញ្ចេញអស់នៅសមត្ថភាពទេពកោសល្យ និង សេចក្តីតាំងចិត្តដ៍មោះមុតដើម្បីក្លាយជាជើងឯក ឡើងទៅជួបតារាបាល់ទាត់ពិភពលោក Rio Ferdinand ដែលលោក និងអញ្ជើញមកទីលានដោយផ្ទាល់នៅថ្ងៃទី29 ខែកុម្ភៈ និងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ រាជធានីភ្នំពេញ។ ដោយឡែកក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្ត គឺមានតែក្រុមលេខ១ ដល់ លេខ៤ប៉ុណ្ណោះ ដោយក្រុមលេខ១ប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ លេខ២ទទួលបានថវិកា១០០០ដុល្លារ លេខ៣ទទួលបានថវិកា៥០០ដុល្លារ និង លេខ៤ទទួលបាន២០០ដុល្លារ។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕