ប៉ោយប៉ែតៈ បងប្អូននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសប្បាយជាមួយការប្រគុំតន្រ្តីដ៍កក្រើក ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែ មករាកន្លងទៅនេះ ក្នុងព្រឹត្តិការណ៍បាល់ទាត់បាល់ទាត់ Tiger Street Football 2020 ដោយបានអញ្ជើញនៅវត្តមានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមផ្តល់ភាពសប្បាយរីករាយក្រោយសំរាកពីការងារ នាចុងសប្តាហ៍។

វត្តមានតារាចម្រៀងល្បីៗប្រចាំកម្ពុជាដូចជា លោកព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នុប បាយ៉ារិទ្ធ លោក ហ្សូណូ លោក ឌួង វិរៈរិទ្ធ កញ្ញា វីឌីណែត លោក ឃុន វុត្ថា កញ្ញា ឈិន ម៉ានិច្ច លោក នីរតនា លោក វង្ស ដារ៉ារតនា កញ្ញា ចាន់ ស្រីនាថ និង DJ Maily ពួកគេទាំងអស់និងនាំអារម្មណ៍ឲ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍សប្បាយរីករាយជាមួយសំឡេងច្រៀងដ៍ពិរោះប្រកប ដោយទឹកដមស្តាប់មិនចេះជិនណាយព្រមជាមួយនិងចង្វាក់រាំងក្រម៉ិចក្រមើមធ្វើឲ្យអ្នកទស្សនាភ្លេចអស់ទុក្ខកង្វល់នានា។

ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗ សប្បាយៗ ជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ។ ក្នុងនោះមានដូចជាការផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ មានដូចជា ទាត់បាល់ប៉េណាំងទី ទាត់បាល់បុកបីយ៊ែ ទាត់បាល់ស្អិត ទាត់បាល់រត់តាមបាល់។

មហាព្រឹត្តិការណ៍នេះរៀបចំដោយ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕