តារាឆ្នើបាល់ទាត់ឆ្នើម Neymar JR បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឲ្យ​ក្រុម Paris St-Germain របស់ខ្លួនយក​ឈ្នះលើ Lille ២​ទល់​នឹង​០ នៅលីគ​កំពូល​បារាំង​ French League 1 កាល​ពី​ថ្ងៃ​ច័ន្ទ​។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Neymar ​ក្រោយ​ទម្លាយ​សំណាញ់​ទីរួចហើយ​បាន​រត់​សំដៅ​ទៅ​កាមេរ៉ា​លើ​ម្រាម​ដៃ​ម្ខាង​២​ និង​៤​ តំណាង​ឲ្យ​លេខ​២៤ ​របស់​វីរបុរស​បាល់ទាត់​ Kobe Bryant ដែលបាន​ទទួល​មរណភាព​កាលពីថ្ងៃ​ជាមួយ​គ្នា​នោះ​ គឺចំថ្ងៃប្រកួតតែម្តង។​

វីរបុរស​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក Kobe Bryant ​និង​កូន​ស្រី​ឈ្មោះ​ Gianna បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​៩​នាក់​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ទីក្រុង​ Calabasas រដ្ឋ California សហរដ្ឋ​អាមេរិក។ Bryant គឺ​ជា​ម្ចាស់​ជើង​ឯក​បាល់​បោះ​ស្ថាប័ន​ NBA ៥​សម័យ​កាល​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ៕
​​​​​​