ខេត្តបាត់ដំបង៖ កាន់តែជក់ចិត្តក្នុងការប្រកួតជម្រុះពីមណ្ឌលមួយ ទៅមណ្ឌលមួយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រាត់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020។
ពេលនេះមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ បានដំណើរការប្រកួតអស់ពេល២ថ្ងៃ ដោយគិតចាប់ពីព្រឹកថ្ងៃទី៣១ ខែមករា ដល់ល្ងាចថ្ងៃទី១ ខែកុម្ភៈ គឺជម្រុះនៅសល់តែ៣២ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតបន្តឆ្ពោះទៅដណ្តើមដំណែងជើងឯកប្រចាំមណ្ឌលបាត់ដំបង ខណៈដែល៩២ក្រុមត្រូវធ្លាក់ចេញពីការប្រកួត។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស ដឹកនាំព្រឹត្តិការណ៍ Tiger Street Football 2020 បានបញ្ជាក់ថា ៣២ក្រុមដែលនៅសល់នេះ គឺសុទ្ធសឹងជាក្រុមខ្លាំង ហើយ៣២ក្រុមនេះនៅថ្ងៃ ទី២ ខែកុម្ភៈ និងបន្តការប្រកួតចាប់ពីព្រឹកទៅ ដោយជម្រុះ៣២ក្រុមយក១៦ក្រុម ហើយ១៦ក្រុមចុងក្រោយជម្រុះយក៨ក្រុម ៨ក្រុមជម្រុះយក៤ក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ១និងលេខ២ ឯក្រុមដែលប្រកួតចាញ់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងត្រូវប៉ះគ្នាដណ្តើមចំណាត់លេខ៣និង៤។

សម្រាប់ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ និងជ្រើសយកតែ១០ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២០កុម្ភៈដល់ថ្ងៃទី១ ខែមិនា។ បន្ទាប់ពីបញ្ចប់មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤នេះ មណ្ឌលទី៥ គឺជាមណ្ឌល កំពង់ចាម ដែលមាន៦ខេត្តចូលរួម គឺស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម ប្រកួត ថ្ងៃទី៨ ដល់ ទី៩ ខែកុម្ភៈ ខាងមុខនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕