កម្មវិធីបើកការប្រកួតប្រចាំឆ្នាំលើកទី ២ របស់ Fortnite Australian Open បានធ្វើឡើងនៅថ្ងៃទី ២ ខែកុម្ភៈក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

ព្រឹត្តិការណ៍នេះដំណើរការស្របជាមួយនឹងការប្រកួតកីឡាវាយកូនបាល់ដ៏ល្បីល្បាញ។ កីឡាករ Fortnite មកពីជុំវិញពិភពលោកបានធ្វើដំណើរទៅប្រកួតប្រជែង។ នៅទីបញ្ចប់កីឡាករនៅអូសេអានី “Breso” បានឈ្នះការប្រកួត ជាមួយប្រាក់រង្វាន់ ១០០,០០០ ដុល្លារអូស្រ្តាលីទៅផ្ទះវិញ។

លើសពីនេះ Breso ក្លាយជាអ្នកលេងដៃបញ្ជាដំបូងគេដែលឈ្នះព្រឹត្តិការណ៍ដ៏ធំមួយ។ អ្នកលេងដៃបញ្ជាផ្សេងទៀតបានឈ្នះការប្រកួតតាមអ៊ិនធរណេត ប៉ុន្តែមិនដែលមានឈ្នះក្នុងព្រឹត្តិការណ៍ដ៏បែបនេះឡើយ។ ជ័យជម្នះនេះបានបន្តជំរុញឱ្យមានការជជែកដេញដោល “ដៃបញ្ជាទល់នឹង Keyboard និង Mouse”

បន្ទាប់ពីព្រឹត្តិការណ៍ Australian Open។ ទោះជាយ៉ាងណាក៏ដោយ Breso បានបង្ហាញពីសមត្ថភាពរបស់គាត់ជាមួយនឹងស្ទីលលេងដ៏ឆ្លាតវៃនិងជាប់លាប់។ ការប្រកួតចុងក្រោយរបស់គាត់បានទទួលជ័យជម្នះនិងទទួលបានចំណាត់ថ្នាក់លេខ ១។

ប្រភព៖ EsportDaily