កំពង់ចាម៖ បន្ទាប់ពីធ្វើការជម្រុះយកក្រុមជើងខ្លាំងជាច្រើនមណ្ឌលរួចមក ពេលនេះមណ្ឌលកំពង់ចាមដែលជាមណ្ឌលទី៥ មិនបង្អង់យូរ នារសៀលថ្ងៃទី៧ ខែ កុម្ភៈនេះ ក៏បានធ្វើសន្និសិទ និងចាប់ឆ្នោតជ្រើសគូប្រកួតហើយនៅសណ្ឋាគារ LBN ASIAN ខេត្តកំពង់ចាម ដើម្បីបើកទំព័រថ្មី នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 ។

លោក យ៉េន វណ្ណៈ គណៈកម្មាការរៀបចំការប្រកួត Tiger Street Football 2020 បានបញ្ជាក់ថា មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ ត្រូវដំណើរការប្រកួតនៅថ្ងៃទី៨ស្អែកនេះ មានក្រុមចូលរួមប្រកួតប្រជែងចំនួន៧៧ក្រុម ធ្វើការប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់មានរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ប្រកួតចំនួន៤៥ប្រកួត និងប្រកួតថ្ងៃទី២មានចំនួនលេង៣២ប្រកួត។ គណៈកម្មាការរូបនេះ បញ្ជាក់ទៀតថា មណ្ឌលកំពង់ចាម ក្នុងឆ្នាំ២០២០នេះ មានក្រុមចូលរួមប្រកួតកើនឡើងលើពីឆ្នាំ២០១៩ តែ១ក្រុមប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៩ មាន៧៦ក្រុម។ លោកថា ថ្វីត្បិតមណ្ឌលកំពង់ចាមមានក្រមចូលរួមប្រកួតពុំសូវមានចំនួនច្រើនដូចមណ្ឌលផ្សេងៗ ប៉ុន្តែក្រុមដែលចូលរួមសុទ្ធសឹងតែជាក្រុមខ្លាំង។

អ្នកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 ដែលក្រុមហ៊ុនបានរៀបចំនេះ គឺក្រុមហ៊ុនចង់ចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់ក្នុងសាលនៅព្រះរាជាណាចក្រកម្ពុជា ពិសេសចង់ឲ្យកីឡាករដែលស្រលាញ់បាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាបានសម្រេចក្តីស្រមៃជាមួយបាល់ទាត់ដែលខ្លួនបានហ្វឹកហាត់ និងទទួលបានឱកាសក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្នុងព្រះរាជណាចក្រកម្ពុជា។ តំណាងរូបនេះ បានសំណូមពរឲ្យក្រុមចូលរួមប្រកួតទាំងអស់រក្សាប្រកាន់ភ្ជាប់នៅស្មារតីយុត្តិធម៌គោរពគ្នានៅពេលប្រកួត។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោកជាមួយប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ។

សូមជម្រាប់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕