ក្លឹបយក្សអ៊ីតាលី Juventus កំពុងពិចារណាលក់ខ្សែបម្រើ Aaron Ramsey ក្នុងទីផ្សាដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ កីឡាករអន្តរជាតិវេលស៍បានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin នារដូវក្តៅឆ្នាំ២០១៩ ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពីកាំភ្លើងធំ Arsenal។

ប្រភពពីគេហទំព័រ Tuttosport ទោះបីជាយ៉ាងណាអាជីពនៅអ៊ីតាលីមិនដូចនៅអង់គ្លេសទេ Ramsey បានតស៊ូជំនះជាមួយនឹងបញ្ហារបួសជាច្រើនខែពោលគឺបានជាប់ចូលលេងជម្រើស ១១នាក់ដំបូងបានត្រឹមតែ ៧៧៧នាទីប៉ុណ្ណោះនិង រកបានគ្រាប់បាល់ ២គ្រាប់ប៉ុណ្ណោះ។ Ramsey កីឡាករវ័យ ២៩ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយម្ចាស់ជើងឯកអ៊ីតាលីរហូតដល់រដូវក្តៅឆ្នាំ ២០២៣។

Ramsey បានចំណាយពេល ១១រដូវកាលជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal ក្រោយផ្ទេរពី Cardiff កាលពីរដូវក្តៅឆ្នាំ ២០០៨ ក្នុងតម្លៃផ្ទេរ ៦.៤លានផោននិងបង្ហាញខ្លួនអោយ ៣៧១លើក គ្រប់ក្របខណ្ឌប្រកួត Ramsey រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦៥គ្រាប់។

ប្រភព៖ Foxstarasia