នៅក្នុងកម្មវិធី ONE: WARRIOR’S CODE បានផ្ដល់ភាពជក់ចិត្តយ៉ាងខ្លាំងដល់ទស្សនិកជននៅសង្វៀន Istora Senayan នាក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីកាលថ្ងៃសុក្រទី ៧ កុម្ភៈ កន្លងទៅ។ ជាមួយគ្នានោះកីឡាករម្ចាស់ខ្សែក្រវាត់ថ្មីត្រូវបានបង្ហាញមុខ ខណៈដែលអ្នកលេងគុនចម្រុះជាច្រើនបានបង្កើតកំណត់ត្រាគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមជាកីឡាករកីឡាការិនីកំពូល ៥ នាក់ ដែលអាចនឹងជួបអ្នកមានសមត្ថភាពបន្តទៅថ្ងៃមុខ។

Petchmorakot Petchyindee Academy

មានការផ្លាស់ប្ដូរគូប្រកួតជាច្រើនក្នុងរយៈពេល ១ សប្ដាហ៍កន្លងមក Petchmorakot Petchyindee Academy បានបង្កើតការប្រកួតដ៏ជក់ចិត្តពេលគ្រងតំណែងខ្សែក្រវាត់ ONE Featherweight Muay Thai World Championship ដែលទើបដាក់ឲ្យសម្ពោធប្រកួតនេះ។ បន្ទាប់ពីយកពិន្ទុជាឯកច្ឆន្ទលើ Pongsiri PK.Saenchaimuaythaigym តារាមួយថៃខាងលើបានថ្លែងថារូបគេត្រៀមរួចរាល់ហើយទោះការប្រកួតប៉ះអ្នកណាក៏ដោយដើម្បីការពារខ្សែក្រវាត់របស់ខ្លួន។ Jamal “Kherow” Yusupov ដែលជាគូប្រជែងត្រូវប៉ះគ្នាដំបូងហើយក្រោយមកប្ដូរទៅវិញ និង ធ្លាប់វ៉ៃ “The Boxing Computer” Yodsanklai IWE Fairtex ឲ្យសន្លប់នោះនៅតែជាដៃគូប្រជែងដ៏សំខាន់សម្រាប់ Petchmorakot នាថ្ងៃណាមួយ។ Petchmorakot មានជំនាញទាត់ កែវ និង ជង្គង់ហោះប្រកបដោយគ្រោះថ្នាក់ដល់គូប្រជែង ប៉ុន្តែ Yusupov សញ្ជាតិរុស្សីមានជំនាញកណ្ដាប់ដៃគួរឲ្យភ័យខ្លាច។

Reinier De Ridder

Reinier De Ridder ឬ គេស្គាល់ថា “The Dutch Knight” ទទួលបានកៅអីទៅដណ្ដើមខ្សែក្រវាត់ ONE Middleweight World Title បន្ទាប់ពីទទួលជ័យជម្នះលើ កីឡាករសញ្ជាតិប្រេស៊ីល Leandro “Wolf” Ataides ក្នុងការប្រកួតគូឯករង។ គូប្រកួតរបស់គេត្រូវបានផ្គូផ្គងរួចទៅហើយ គឺ ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័នកម្រិតពិភពលោក Aung La N Sang ឬ រហស្សនាម “The Burmese Python” ។ កីឡាករសញ្ជាតិហូឡង់សន្យាផ្ដួលវីរបុរសមីយ៉ាន់ម៉ាឲ្យខាងតែបានតាមរយៈការផ្ដល់បទសម្ភាសន៍។

De Ridder បានប្រើជំនាញកណ្ដាប់ដៃផ្ដល់ឲ្យគូប្រជែង Ataides ដើម្បីយកឈ្នះពិន្ទុក្នុងគោលបំណងបានឱកាសល្អប៉ះ The Burmese Python។ ក្នុងនោះរូបគេបានបង្ហាញការប្រកួតលើក្ដាររេញបានយ៉ាងល្អក្នុងដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់។ កីឡាករសញ្ជាតិហូឡង់ដែលមិនទាន់ចាញ់សោះក្នុងអាជីព គឺជាបេក្ខភាពសក្ដិសមបំផុតដើម្បីដណ្ដើមខ្សែក្រវាត់កម្រិតកំពូលពីកីឡាករមីយ៉ាន់ម៉ា។

Iuri Lapicus

Iuri Lapicus គេជាកំពូលកីឡាករដ៏ខ្លាំងម្នាក់លំដាប់ពិភពលោកមកពី ម៉ុលដូវ៉ា ដែលអាចឃ្លេកពីក្រោយបញ្ចប់ Marat “Cobra” Gafurov ត្រឹម ៦៧ វិនាទីប៉ុណ្ណោះ។ រូបគេអាចបំបាក់ អតីតម្ចាស់ខ្សែក្រវាត់ ONE World Champion មិនដល់មួយទឹកនោះឡើយ។ កីឡាករម៉ុលដូវ៉ា រូបនេះមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុងទម្ងន់ lightweight ហើយកីឡាកររុស្សី Timofey Nastyukhin ទំនងជាដៃគូអាចប៉ះគ្នាបាន។ Nastyukhin មិនទាន់បានបង្ហាញខ្លួនតាំងពីយកឈ្នះ Eddie “The Underground King” Alvarez កាលខែ មីនា ឆ្នាំមុន ប៉ុន្តែក្បាច់សម្លាប់ដោយកម្លាំងដៃមហាទម្ងន់ និង ចិត្តចង់ឈ្នះខ្លាំងក្លាពិតជាដៃគូដែលទំនងជួបកីឡាករមិនធ្លាប់ចាញ់សញ្ជាតិម៉ុលដូវ៉ា ខាងលើ។ Lapicus ទទួលបានជ័យជម្នះជាហូរហែ ហើយគេសន្យាផ្ដួលកីឡាកររុស្សីទៀតបើសិនប៉ះគ្នា។

Itsuki Hirata

កីឡាការិនីជប៉ុន Itsuki Hirata ឬ “Strong Heart Fighter” ទទួលជ័យជម្នះ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE ពេលរូបគេគ្រប់គ្រងស្ថានភាពបានល្អ និងបញ្ចប់ Nyrene “Neutron Bomb” Crowley នៅក្រុងហ្សាកាតា។ កីឡាការិនីសញ្ជាតិជប៉ុនវ័យ ២០ ឆ្នាំដែលមិនទាន់ស្គាល់ពាក្យចាញ់រូបនេះអាចឈានដល់កម្រិតខ្ពស់មួយទៀត ហើយទំនងជួបវីរកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ទៅថ្ងៃមុខ។ កីឡាការិនីជំនាញ វូស៊ូ និង ជំនាញចាប់បោកផងនោះមកពីឥណ្ឌូណេស៊ីនឹងតេស្តសមត្ថភាពទល់ “Strong Heart Fighter” នៅថ្ងៃណាមួយមិនខាន។ ជាមួយគ្នានោះ បើសិនជួបគ្នាមែន រូបគេអាចនឹងត្រៀមរួចរាល់ថាអាចទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Title ឬ យ៉ាងណា។

Taiki Naito

គេជាកីឡាករសាងកំណត់ត្រាល្អឥតខ្ចោះមួយសម្រាប់ Taiki “Silent Sniper” Naito ពេលឈ្នះពិន្ទុលើ Savvas Michael Petchyindee Academy ឬ “The Baby Face Killer” ក្នុងការប្រកួតមួយថៃចំនួន ៣ ទឹកដ៏ជក់ចិត្ត។ Naito ឥឡូវនេះ គឺឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE Super Series និងបានផ្ដួលកីឡាករខ្លាំងៗមួយចំនួនទៀតផង។ Naito ពិតជាសក្ដិសមក្នុងដំណើរទៅជួបអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam Petchyindee Academy ឬ “The Baby Shark”។ បើជួបគ្នាមែន នោះសង្វៀនច្បាស់ជារង្គើឆាកជាមិនខាន។ Petchdam មានក្បាច់ប្រកួតគួរឲ្យទាក់ទាញដែលគួរប៉ះ Naito។ ទន្ទឹមគ្នានោះដែរ វាជាការលើកទឹកចិត្តមួយសម្រាប់ The Baby Shark ដើម្បីយកឈ្នះ “Silent Sniper” ដោយសារកីឡាករជប៉ុនរូបនេះទើបផ្ដួលមិត្តរួមក្លិបរបស់ខ្លួន។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី