ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City បានសារភាពជាចំហថាគាត់បានបដិសេធមិនផ្លាស់ទៅលេងនៅក្រុមហង្សក្រហម Liverpool នៅឆ្នាំ២០១៦ ទេពីព្រោះតែរូបគេ មិនចង់រួមរស់នៅក្លឹបជាមួយអតីតគ្រូបង្វឹកលោក Jurgen Klopp ម្តងទៀត បន្ទាប់ពីពួកគេទាំងពីរធ្លាប់ធ្វើការរួមគ្នានៅនៅក្លឹប Borussia Dortmund ចន្លោះឆ្នាំ(២០១១-២០១៥)។

កីឡាករអន្តរជាតិអាឡឺម៉ង់បានប្រាប់ Fantasy PL ថាៈ ខ្ញុំជឿជាក់លើការប្រកួតប្រជែង ក្នុងជីវិតហើយខ្ញុំតែងតែព្យាយាមប្រកួតប្រជែងដើម្បីជាប់ជម្រើស ១១នាក់ដំបូង។ ខ្ញុំមានអារម្មណ៍ថាប្រសិនមិនប្រកួតប្រជែង ខ្ញុំនឹងមិនអាចផ្លាស់ប្តូរអ្វីអោយ មានភាពប្រសើរឡើងទេ។ក្រោយពីរួមសុខទុក្ខជាមួយគ្នា ៤ឆ្នាំ ខ្ញុំស្រឡាញ់ និងគោរពគាត់ក្នុងនាមជា អ្នកគ្រប់គ្រងដ៏ល្អម្នាក់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដល់ពេល ត្រូវធ្វើការប្រកួតប្រជែងនៅក្លឹបថ្មី។

ទោះយ៉ាងណាការផ្លាស់ប្តូរនេះពិតជាទទួលបានលទ្ធផលផ្លែផ្កាសម្រាប់ Gundogan បន្ទាប់ពីរូបគេបានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួនពីរជាមួយនឹង Pep Guardiola នៅឯកីឡាដ្ឋាន Etihad Stadium។

ប្រភព៖ Mirror