បរទេស៖ ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Man. City បានធ្វើតេស្ត៍រកឃើញមេរោគកូវីត-១៩ខណៈក្លិប ជើងឯករងក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវ ដាក់អោយនៅដាច់ដោយឡែកតែម្នាក់ឯងរយៈពេល ១០ ថ្ងៃ ។

Coronavirus: Manchester City's Ilkay Gundogan tests positive | Football  News | Sky Sports

ជាលទ្ធផលកីឡាករអន្តរជាតិ អាឡឺម៉ង់ រូបនេះបាន ខកខានការប្រកួតលីគបើករដូវកាលរបស់ក្រុមទល់នឹងក្រុមចចកខ្មៅ Wolver នៅថ្ងៃច័ន្ទ ខណៈក្រុមលោក Pep Guardiola បានផ្តួលគូប្រជែងក្នុងលទ្ធផល ៣ទល់និង១។ក្លឹប Man City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ថា:អ្នករាល់គ្នានៅក្លិបសូម ឲ្យ Ilkay ជាសះស្បើយឆាប់រហ័ស។ ជាលទ្ធផលគិតត្រឹមថ្ងៃច័ន្ទក្របខណ្ឌលីកកំពូលអង់គ្លេសមួយនេះបានបញ្ជាក់ផងដែរថា ​គិតត្រឹមថ្ងៃទី ២០ ខែកញ្ញាកីឡាករនិងបុគ្គលិកក្លឹបចំនួន ១.៥៧៤ នាក់ត្រូវបានគេធ្វើតេស្ត៍រក មើលមេរោគ រលាក ផ្លូវ ដង្ហើមប្រភេទថ្មីនេះ​ហើយក្នុងចំណោមនោះមានករណីវិជ្ជមានថ្មី ៣នាក់ ។

Man City midfielder Gundogan tests positive for coronavirus - Football365

គួរបញ្ជាក់ផងដែរថា ខ្សែ បម្រើស្លាប Riyad Mahrez និងខ្សែការពារ Aymeric Laporte ក៏ធ្លាប់ឆ្លងមេរោគកូវីត-១៩នេះ ផង ដែរប៉ុន្តែពេលនេះបានវិលត្រឡប់មកហ្វឹកហាត់វិញហើយ។ក្រុមរបស់លោក Pep Guardiola ក៏នឹងត្រូវប្រកួតជាមួយ Bournemouth ក្នុងព្រឹត្តិការណ៍ Carabao Cup នៅថ្ងៃព្រហស្បតិ៍ជាមួយ Leicester City និងនៅក្របខណ្ឌ  Premier League នៅថ្ងៃអាទិត្យខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ BBC