ខេត្តកំពត៖ ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020 មណ្ឌលកំពតដែលជាមណ្ឌលទី៦មាន៦០ក្រុមចូលរួមប្រកួតប្រជែងដំណើរការប្រកួតហើយ បានរកឃើញ២៤ក្រុមឡើងទៅប្រកួតវគ្គជម្រុះបន្ត ដើម្បីស្វែងរកក្រុមខ្លាំងចំនួន៦ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ក្រុមដែលនៅសល់២៤ក្រុមនេះ នឹងត្រូវលេង២៤ប្រកួតដោយគិតចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្ររកឃើញក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពតតែម្តង។

អ្នកគាំទ្របាល់ទាត់ប្រចាំក្រុងកំពត បានលើកឡើងថា ការរៀបព្រឹត្តិការណ៍ បាល់ទាត់Tiger Street Football ដែលអនុញ្ញាតឲ្យខេត្តកំពតធ្វើជាម្ចាស់ផ្ទះនេះ ពិតជាល្អខ្លាំងណាស់ព្រោះវិស័យបាល់ទាត់នៅកំពតមានការរីកចំរើនច្រើន ហើយក្រុមបាល់ទាត់ចូលរួមវិញក៍មានច្រើន ការយកខេត្តកំពតធ្វើជាទីតាំងម្ចាស់ផ្ទះ វានឹងជួយ ជម្រុញលើកទឹកឲ្យកីឡាករនៅខេត្តកំពតចូលរួមជាមួយបាល់ទាត់កាន់តែខ្លាំង។ អ្នកគាំទ្របាល់ទាត់ចង់ឲ្យ Tiger Street Football មានវត្តមាននៅខេត្តកំពតនៅឆ្នាំបន្ត។

​Tiger Street Football 2020 ក៍មានការប្រគុំតន្រ្តីដ៏កក្រើករយៈពេល២ថ្ងៃអមជាមួយព្រឹត្តិការណ៍បាល់ទាត់។ ដោយការប្រគុំតន្ត្រី មានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ លោក អ្នកនាង សុខស្រីនាង លោក ខាន់ ជែមស៍ កញ្ញា វីឌី ណែត លោក គង់ ចំរើន លោក នីរតនា កញ្ញា សុខ សីឡាលីន លោក ស្សូ ណូ និងអ្នកនាង សុគន្ធ នីសា។ កំពូលតារាចម្រៀងជាច្រើនដួងនេះ នឹងនាំយកទឹកដមសំឡេងដ៏ក្រអួនក្រៅ ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វធ្វើឲ្យអ្នកចូលទស្សនាមានភាពសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។ លោកអ្នកក៏អាចលេងហ្គេមយ៉ាងសប្បាយៗជាច្រើនផងដែលជាមួយស្រាបៀរ ថៃហ្គ័រ ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ៕