ស្ថាប័នរៀបចំព្រឹត្តិការណ៍ធំបំផុតក្នុងទ្វីបអាស៊ីដែលគេស្គាល់ថា ONE Championship™ (ONE) បានកែប្រែកម្មវិធីប្រកួតមួយរបស់ខ្លួនក្នុងឆ្នាំនេះនៅប្រទេសចិន ហើយព្រឹត្តិការណ៍ផ្សេងទៀត នឹងត្រូវប្រកាសបន្ទាប់ទៀតនៅពេលក្រោយបើសិនមានការចាំបាច់។

ជាមួយគ្នានោះ ONE ក៏បានបង្ហាញកម្មវិធីថ្មីរបស់ខ្លួនហៅថា ONE Infinity Series ដែលនាំមកជូនដោយ Global Apex Brand ដើម្បីបង្កើនភាពរីករាយកាន់តែខ្លាំងដល់អ្នកស្រលាញ់ក្បាច់គុនក្នុងព្រឹត្តិការណ៍នោះមានការប្រកួតខ្សែក្រវាត់ពិភពលោកចំនួន៣គូ,គូប្រកួតកំពូលៗ (Super Fights), គូប្រកួតលំដាប់ A និង កម្មវិធីច្រើនទៀត។

ព្រឹត្តិការណ៍ ONE Championship ដែលគ្រោងរៀបចំនៅក្រុង Chongqing ប្រទេសចិននាថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ ត្រូវប្ដូរទៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២០ នៅក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីវិញដោយសារ ការផ្ទុះរាលដាលនៃមេរោគកូរ៉ូណានៅប្រទេសចិន។

លោក Chatri Sityodtong ប្រធាន និង នាយកប្រតិបត្តិ របស់ ONE Championship បានថ្លែងថា៖«ខ្ញុំមានភាពរីករាយដើម្បីបង្ហាញកម្មវិធីថ្មីឈ្មោះ ONE Infinity Series។ វាជាព្រឹត្តិការណ៍លំដាប់ពិភពលោករបស់ apex brand។ ONE Infinity Series សម្បូរដោយកីឡាករល្បីៗក្នុងលោក។ វាជាព្រឹត្តិការណ៍អស្ចារ្យបំផុតប្រចាំឆ្នាំនេះ។ កីឡាករខ្លាំងៗគ្រប់រូបត្រូវតែបង្ហាញខ្លួនឲ្យល្អបំផុតនៅ ONE Championship ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកដ៏មានទេពកោសល្យ, តារាប្រកបដោយថាមពល, មានជំនាញក្បាច់គុនពិតប្រាកដ, ការកម្សាន្តដ៏មានតម្លៃ, និង ក្លាយជាអ្នកសំខាន់បំផុតក្នុងលោក»។

នេះជាព្រឹត្តិការណ៍ល្អបំផុតរបស់ ONE Infinity 1 ដែលនឹងបង្ហាញខ្លួនរបស់ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករសញ្ជាតិប្រេស៊ីល Adriano “Mikinho” Moraes និង ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious “Mighty Mouse” Johnson មកពីអាមេរិក។ ពួកគេទាំងពីរប្រកួតក្នុងគូឯកនៃព្រឹត្តិការណ៍នោះ។ ព័ត៌មានបន្ថែមអំពី ONE Infinity 1 និងគូប្រកួតផ្សេងច្រើនទៀតនឹងប្រកាសនាពេលដ៏ខ្លីខាងមុខ។ កម្មវិធីប្រកួត ONE Infinity Series នឹងត្រូវចេញជាបន្តបន្ទាប់លើកក្រោយ។
កម្មវិធី ONE Championship 2020 បន្ទាប់ពីផ្លាស់ប្ដូរ៖

សិង្ហបុរី
សុក្រ ២៨ កុម្ភៈ

ហូជីមិញ វៀតណាម
សុក្រ ២០ មីនា

ហ្សាកាតា ឥណ្ឌូណេស៊ី
សុក្រ ១០ មេសា

កូឡាឡាំពួរ ម៉ាឡេស៊ី
សុក្រ ១៧ មេសា

ម៉ានីល ហ្វីលីពីន
សុក្រ ២៩ ឧសភា

ហ្សាកាតា ឥណ្ឌូណេស៊ី
សុក្រ ៥ មិថុនា

សៀងហៃ ចិន
សៅរ៍ ២០ មិថុនា

សិង្ហបុរី
សុក្រ ៣ កក្កដា

បាងកក ថៃ
សុក្រ ១០ កក្កដា

ម៉ានីល ហ្វីលីពីន
សុក្រ ១៤ សីហា

សិង្ហបុរី
សុក្រ ៤ កញ្ញា

ហ្សាកាតា ឥណ្ឌូណេស៊ី
សុក្រ ១១ កញ្ញា

កូឡាឡាំពួរ ម៉ាឡេស៊ី
សុក្រ ១៨ កញ្ញា

ហូជីមិញ វៀតណាម
សុក្រ ២ តុលា

បាងកក ថៃ
សុក្រ ៩ តុលា

តូក្យូ ជប៉ុន
អាទិត្យ ២៥ តុលា

ប៉េកាំង ចិន
សៅរ៍ ៣១ តុលា

សិង្ហបុរី
សុក្រ ២០ វិច្ឆិកា

ហ្សាកាតា ឥណ្ឌូណេស៊ី
សុក្រ ៤ ធ្នូ

ម៉ានីល ហ្វីលីពីន
សុក្រ ១១ ធ្នូ

កូឡាឡាំពួរ ម៉ាឡេស៊ី
សុក្រ ១៨ ធ្នូ

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី