Stamp Fairtex បានប្រើពេល ៥ទឹកប្រកួតទល់ Janet Todd ឬ គេស្គាល់ថា “JT” កាលជួបគ្នាលើកមុនដែលជាគូប្រជែងដ៏គ្រោះថ្នាក់ម្នាក់នៅ ONE Super Series កាលឆ្នាំ ២០១៩។ ឥឡូវនេះ Stamp បានត្រៀមខ្លួនរួចហើយដើម្បីស្វាគមន៍ការប្រកួតដ៏អស្ចារ្យម្ដងទៀត។

កាលខែកុម្ភៈឆ្នាំមុនកីឡាការិនីថៃឈ្នះខ្សែក្រវាត់ ONE Atomweight Muay Thai World Title ក្រោយយកឈ្នះគូបដិបក្ខសញ្ជាតិអាមេរិករូបនេះ ប៉ុន្តែពេលនេះ គឺ ជារឿងខុសប្លែកមួយពេល Stamp ត្រូវឡើងមកការពារខ្សែក្រវាត់ ONE Atomweight Kickboxing World Championship វិញម្ដងមិនមែនមួយថៃនោះទេនៅថ្ងៃទី ២៨ ខែ កុម្ភៈ ខាងមុខក្នុងកម្មវិធី ONE: KING OF THE JUNGLE នៅសង្វៀន Singapore Indoor Stadium នាប្រទេសសិង្ហបុរី។ កីឡាការិនីមកពី Pattaya ជឿជាក់ថាការប្រកួតសងសឹកនេះនឹងល្អមើលខ្លាំងជាក់ជាមិនខាន។

Stamp បានថ្លែងថា៖ «ការប្រកួតសងសឹកទល់នឹង Janet គឺដូរមកប្រកួតក្បាច់ kickboxing ដូច្នេះវាពិតជាខុសគ្នា។ ខ្ញុំគិតថាយើងទាំងពីរត្រូវរង់ចាំបន្តិចថាតើត្រូវចេញកណ្ដាប់ដៃ ឬ ជើង។ ហើយយើងគិតដូច្នេះថាក្បាច់ណាអាចធ្វើឲ្យគូប្រជែងគ្រោះថ្នាក់បាន»។

វាជាឆ្នាំដ៏ រវល់សម្រាប់ Stamp បន្ទាប់ពីតតាំងនឹង Todd ព្រោះរូបគេបានប្រឡូកក្នុងវិស័យគុនចម្រុះ និង ការពារខ្សែក្រវាត់ Muay Thai ទៀតផង។ បែបណាក្ដី “JT” នៅតែជាកីឡាការិនីមានក្បាច់ប្រយុទ្ធល្អ និងល្អឡើងៗពីមួយប្រកួតទៅមួយប្រកួត បន្ទាប់ពី JT ឈ្នះ៣លើកជាប់គ្នាដូចជាឈ្នះ Wang Chin Long, ឈ្នះអតីតម្ចាស់ខ្សែក្រវាត់ ONE World Champion កីឡាការិនី Chuang Kai Ting, និង ឈ្នះ Ekaterina Vandaryeva។

Stamp មិនមានអារម្មណ៍ដូចប៉ះគ្នាលើកមុននោះទេ ព្រោះ Todd នឹងល្អជាមុន។ ប៉ុន្តែ Stamp បានសិក្សាដៃគូដោយទស្សនាវីដេអូខ្លះៗរួចមកហើយ។ កីឡាការិនីវ័យ ២២ ឆ្នាំរំលឹកបែបនេះ៖ «ខ្ញុំបានមើលវីដេអូកាលប៉ះគ្នាលើកមុន។ ខ្ញុំនឹងប្រើវាដើម្បីបង្កើតផែនការលើសង្វៀនដោយខ្លួនឯង។ ខ្ញុំគិតថាតាក់ទិករបស់ខ្ញុំនឹងល្អជាងរូបគេ។ ខ្ញុំនៅតែមានប្រៀប។ ផែនការរបស់ខ្ញុំ គឺ ម៉ាត់ផងទាត់ផងដើម្បីរក្សាលំនឹង ការពារខ្លួន និង ប្រើតាក់ទិក គ្រប់គ្រងការប្រកួត»។

កីឡាការិនីដែលមានស្រុកកំណើតនៅ Rayong ហ្វឹកហាត់ជាមួយគ្រូប្រដាល់សកលជំនាញដើម្បីជួយឲ្យរូបគេល្អប្រសើរ និង អាចផ្លាស់ប្ដូរក្បាច់មកប្រកួត kickboxing បានល្អ។ ដោយសារមិនអាចចូលចាប់ ឬ អត់ប្រើកែង Stamp បានផ្ដោតលើក្បាច់ដែលត្រូវធ្វើ។ ក្បាច់ដៃរបស់ Stamp ក៏មិនអន់ដែរ ពោលមានប្រសិទ្ធដូចកាលជួប Todd លើកមុនអីចឹង និង បន្តពង្រឹងខ្លួនបន្ថែមទៀត មុនជួបគ្នា។

«ខ្ញុំត្រូវតែដាល់ឲ្យច្រើន ព្រោះខ្ញុំត្រូវការពារខ្សែក្រវាត់មួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។ ខ្ញុំត្រូវអនុវត្តប្រកួតប្រដាល់សកលឲ្យបានច្រើនតាមអាចធ្វើទៅបាន។ ខ្ញុំផ្ដោតអារម្មណ៍ និងហាត់ប្រដាល់សកលឲ្យច្រើន»។ កីឡាការិនីមកពី Fairtex ពន្យល់បែបនេះ។

ដើម្បីស្វែងយល់ដៃគូឲ្យកាន់តែច្បាស់ Stamp បាន follow Instagram របស់ Todd និងលើកសរសើរអំពីការហ្វឹកហាត់របស់កីឡាការិនីវ័យ៣៤ឆ្នាំរូបនេះ។ កីឡាការិនីថៃ នឹងប្រកួតអស់ពីកម្លាំងកាយចិត្តក្នុង៥ទឹកដោយឥតលាក់លៀម និង ដើម្បីទទួលបានពិន្ទុឈ្នះពីសំណាក់ចៅក្រម។

«ចំពោះ Todd ខ្ញុំគិតថា មានប្រៀបរបស់គេគឺ រាងកាយ។ គេមានសាច់មាំល្អ និង មើលទៅមាំមួនណាស់។ ខ្ញុំបានមើលគេតាម Instagram គេសមជាកីឡាការិនីដ៏ល្អពិតមែន។ តែខ្ញុំនឹងឈ្នះ។ ការប្រកួតនេះមិនអាចចូលកៀកពេកទេ។ ខ្ញុំជឿជាក់ថាអាចផ្ដួល Todd ឲ្យសន្លប់បានដែលខ្ញុំមិនបានធ្វើពីមុន»។ Stamp គូបញ្ជាក់បែបនេះ។

ការប្រកួតដណ្ដើមខ្សែក្រវាត់ World Championship ត្រូវបានទទួលដំណឹងបន្ទាប់ពីការប្រកួតចុងក្រោយរបស់ Stamp។ Stamp បានបញ្ចប់ Puja “The Cyclone” Tomar មិនដល់មួយទឹកនោះទេនៅក្នុងកម្មវិធី ONE: A NEW TOMORROW កាលដើមខែ មករា។

Stamp បន្ថែមថា៖«វាជាពេលដែលសម្រាកបានល្អ។ ការហ្វឹកហាត់ធម្មតា។ ខ្ញុំហ្វឹកហាត់ និង គេងបានល្អ។ ដូច្នេះវាគ្រប់គ្រាន់ហើយ។ ឥឡូវនេះខ្ញុំគិតថា ខ្ញុំត្រៀមរួចរាល់ ៧៥% ហើយ។ វាពិតជាសំខាន់ណាស់។ ក្នុងនាមម្ចាស់ខ្សែក្រវាត់ ខ្ញុំត្រូវតែការពារវាឲ្យបាន ហើយខ្ញុំជាកីឡាការិនីដំបូងឈ្នះខ្សែក្រវាត់ពីរស្ថាប័នផ្សេងគ្នា»។

Stamp សង្កត់ធ្ងន់ថា៖«ខ្ញុំចង់សំណូមពរដល់ប្រជាជនថៃទៅទីនោះដើម្បីគាំទ្រខ្ញុំ។ ខ្ញុំមិនត្រឹមតែប្រឹងឲ្យអស់សមត្ថភាពទេ ប៉ុន្តែថែមទាំង ពាក់ខ្សែក្រវាត់ដដែលនេះមកប្រទេសថៃវិញ និង នៅជាមួយខ្ញុំឲ្យបានយូរតាមតែអាចធ្វើទៅបាន»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី