Rocky Ogden ត្រៀមខ្លួនរួចរាល់ហើយដើម្បីចារឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រនៅ ONE Championship ក្នុងកម្មវិធី ONE: KING OF THE JUNGLE។ កីឡាករវ័យ ២០ ឆ្នាំមកពីអូស្ត្រាលី មានភាពរំភើបណាស់ក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀន The Home Of Martial Arts នាថ្ងៃសុក្រទី ២៨ ខែ កុម្ភៈ ចុងសប្ដាហ៍នេះ។ Rocky ទទួលភាពផ្អើលពេលបានដណ្ដើមខ្សែក្រវាត់ទល់នឹងកីឡាករជើងចាស់របស់ថៃ។

Rocky ត្រូវឡើងប្រកួតដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title ទល់នឹង Sam-A Gaiyanghadao។ ខ្សែក្រវាត់នេះត្រូវបានគេដាក់សម្ពោធលើកដំបូងក្នុងនាមគូឯករងនៅសង្វៀន Singapore Indoor Stadium នាប្រទេសសិង្ហបុរី។

«អ្នកចាប់គូនៅ ONE បានថ្លែងថាពួកគាត់ផ្ដល់ឱកាសដ៏ល្អសម្រាប់ខ្ញុំ។ នោះគឺជាការងារដ៏ធំ។ ប៉ុន្តែកាន់តែភ្ញាក់ផ្អើល គឺ ត្រូវប្រកួតយកខ្សែក្រវាត់ World Title ដោយប៉ះ Sam-A។ វាជារឿងមិនបានគិតសោះ។ ប៉ុន្តែវាជាពេលខ្លីមួយ។ យ៉ាងណា ខ្ញុំមិនអាចនិយាយថា «ទេ» នោះឡើយព្រោះវាជាឱកាសដ៏កម្រ។ ខ្ញុំនឹងប្រកួតខ្លាំងក្លា វ៉ៃឲ្យល្អមើល និង ទទួលបានគោរពពីមនុស្សផងគ្នា»។ Rocky រៀបរាប់បែបនេះ។

យុវជនមកពី Gold Coast ជាកីឡាករម្នាក់មានជំនាញក្បាច់មួយថៃនិងទទួលជ័យជម្នះជាច្រើននៅសង្វៀននាប្រទេសថៃ។ យុវជនរូបនេះទទួលបានការគោរពជាច្រើនទាំងក្នុងស្រុក និង អន្តរជាតិ នៅពេលយកឈ្នះកីឡាករល្បីៗជាច្រើនរបស់ថៃ និង ក្រសោបបានខ្សែក្រវាត់ WPMF Muay Thai World Title ត្រឹមវ័យ ១៧ ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាក្ដី ការប្រកួតដំបូងនៅ ONE គឺ ពិតជាការតេស្ដសមត្ថភាពដ៏លំបាកមួយ។

Sam-A មានបទពិសោធន៍ច្រើនរហូតដល់ ៤២៤ ដង ខណៈ Ogden ទើបឡើងប្រកួតបាន ៤២ លើកប៉ុណ្ណោះ និង ជាកីឡាករល្បីរន្ទឺក្នុងពិភពក្បាច់គុនថៃ ក្នុងនោះធ្លាប់ឈ្នះខ្សែក្រវាត់ Lumpinee Stadium និង ONE Flyweight Muay Thai World Titles ទៀតផង។

ប៉ុន្តែ Sam-A មិនទាន់ប្រឈមនឹង Boonchu Gym នោះទេនាពេលកន្លងមក។ «គាត់ជាវីរបុរសម្នាក់ ។ វាពិតជាមានន័យណាស់សម្រាប់ការប្រកួតនេះ។ វាពិតជាកិត្តិយសណាស់ដែលបានប្រកួតតតាំងនឹងគាត់។ ទោះយើងប្រកួតវ៉ៃគ្នា ប៉ុន្តែ ត្រូវតែសម្ដែងការគោរពទៅវិញទៅមក។ John [Wayne Parr] គ្រូបង្វឹកបានប្រាប់ខ្ញុំថា បើខ្ញុំចង់ក្លាយជាស៊ុបពើស្ដារ អ្នកត្រូវតែយកឈ្នះស៊ុបស្ដារ។ ខ្ញុំត្រូវប្រកួតដើម្បីល្បីឈ្មោះ មិនមែនត្រឹមតែឡើងប្រកួតនោះទេ»។ Ogden ពន្យល់យ៉ាងដូច្នេះ។

ម្ចាស់ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion កីឡាករ Sam-A ជាកីឡាករខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ Ogden ក៏បានសរសើរគូប្រកួត និង ស្វែងរកផ្លូវទៅជ័យជម្នះផងដែរ។ Ogden គូសបញ្ជាក់ទៀតថា ៖«គាត់ពិតជាខ្លាំងណាស់ ការទាត់ជើងឆ្វេងរបស់គាត់ក៏ល្អខ្លាំង និងលឿនទៀតផង។ ភ្នែកគាត់រហ័ស និងមានជំនាញមួយថៃទៀត។ ប៉ុន្តែ ខ្ញុំគិតថា អាយុរបស់ខ្ញុំអាចជួយការប្រកួតនេះបាន។ ខ្ញុំនឹងប្រកួតបានល្អ ខ្ញុំស្រេកឃ្លាននឹងជ័យជម្នះ។ ខ្ញុំច្បាស់ជាល្អ និង បម្លាស់ទីឲ្យលឿន ហើយដៃរបស់ខ្ញុំនឹងរហ័សទោះគាត់ជាងកីឡាករកម្រិតខ្ពស់ក៏ដោយ។ ខ្ញុំមិនស្ថិតនៅខាងមុខគាត់ពេកទេ។ ខ្ញុំត្រូវធ្វើចលនា»។

បុរសមកពីអូស្ត្រាលីទទួលបានការលើកទឹកចិត្តខ្លាំងជាងរាល់ដងព្រោះជាការប្រកួតធំក្នុងអាជីព និង ប្រាក់រង្វាន់ធំនៅសង្វៀន Singapore Indoor Stadium។ កីឡាករដដែលបញ្ជាក់ថា នេះជាវេនរបស់កីឡាករជំនាន់ក្រោយដើម្បីគ្រងខ្សែក្រវាត់ strawweight ។

«ការប្រកួតនេះពិតជាមានន័យណាស់សម្រាប់ជីវិត និង ជាការប្រកួតធំបំផុតក្នុងអាជីពទៀតផង។ ខ្ញុំបានឃើញខ្សែក្រវាត់នៅនឹងមុខ។ វាពិតជាល្អខ្លាំងណាស់ហើយខ្ញុំចង់បានមែនទែន។ តែខ្ញុំគោរពដល់គាត់ ហើយក៏មកទីនេះដើម្បីឈ្នះដែរ។ ខ្ញុំធ្វើតាមបេះដូងរបស់ខ្ញុំ។ យើងនឹងមានការប្រកួតដ៏ជក់ចិត្ត។ ការប្រកួតផ្ដួលដៃគូឲ្យសន្លប់ គឺជារឿងល្អបំផុតសម្រាប់ខ្ញុំ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕