កីឡាការិនី Janet Todd ឬ គេស្គាល់ថា “JT” បានប្រកួតចាញ់ពិន្ទុលើម្ចាស់ខ្សែក្រវាត់ពីររបស់ ONE Championship កីឡាការិនី Stamp Fairtex កាលឆ្នាំមុន ប៉ុន្តែ លទ្ធផលអាចនឹងខុសគ្នាក្នុងជំនួបសងសឹកនាពេលខាងមុខ។

នៅថ្ងៃសុក្រទី ២៨ ខែ កុម្ភៈ កីឡាការិនីអាមេរិកនឹងត្រលប់ទៅសិង្ហបុរីដើម្បីឡើងសង្វៀន Indoor Stadium ដោយប្រឈមនឹងម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Title នៅក្នុងកម្មវិធី ONE: KING OF THE JUNGLE។ កីឡាការិនីវ័យ ៣៤ ឆ្នាំមកពីកាលីហ្វ័រញ៉ា ទទួលស្គាល់ថារូបគេលំបាកបន្តិចដើម្បីផ្ដួលម្ចាស់ខ្សែក្រវាត់ atomweight ក្នុងការប្រកួតគូឯក ប៉ុន្តែពេលនេះ JT រៀបចំខ្លួនឲ្យល្អដើម្បីទទួលជ័យជម្នះ។

កាលខែកុម្ភៈ ឆ្នាំ ២០១៩ Todd បានបង្ហាញខ្លួនលើកដំបូងនៅ ONE Championship ដែលជាសង្វៀនកម្រិតអន្តរជាតិ។ រូបគេបានធ្វើដំណើរពីអាមេរិកទៅសិង្ហបុរីដើម្បីតតាំងនឹង Stamp ដែលគ្រានោះកីឡាការិនីថៃមានតែខ្សែក្រវាត់ kickboxing តែមួយគត់ មុនពេលគ្រងខ្សែក្រវាត់ទី២ ONE Atomweight Muay Thai World Title ដែលគេសម្ពោធដាក់ឲ្យប្រកួតលើកដំបូងនៅក្នុងកម្មវិធី ONE: CALL TO GREATNESS។ កាលនោះ Fairtex ឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនីអាមេរិក និង ឈ្នះខ្សែក្រវាត់ទី២របស់ខ្លួន។

បែបណាក្ដី Todd បង្ហាញភាពវិជ្ជមានក្រោយជួបគ្នាលើកដំបូងទោះរងបរាជ័យក៏ដោយ។ «ខ្ញុំទទួលស្គាល់ថាគ្រានោះក្នុងពីរបីទឹកដំបូង។ ខ្ញុំមិនមានទំនុកចិត្តលើខ្លួនឯងសោះហើយមានអារម្មណ៍ថាស្ទាក់ស្ទើរនឹងការចេញកណ្ដាប់ដៃ។ នៅទឹកទី៥ ខ្ញុំគិតថាមានទំនុកចិត្តគ្រប់គ្រាន់។ ហើយខ្ញុំចង់ប្រើវិធីនេះទៀត តែខ្ញុំនឹងធ្វើឲ្យល្អតាំងពីទឹកដំបូង»។

ក្រោយបរាជ័យ Todd កាន់តែមានទំនុកចិត្ត និង ឈ្នះ៣លើកជាប់គ្នាមុនឡើងដណ្ដើមខ្សែក្រវាត់ទល់នឹង Stamp ជាថ្មី។ JT បានផ្ដួលកីឡាការិនីចិន Wang Chin Long កាលខែឧសភា ឆ្នាំ ២០១៩ ឲ្យសន្លប់នៅទឹកទី២ក្នុងការប្រកួត kickboxing រយៈពេល៣ទឹក។

បន្ទាប់មកនាខែ កក្កដា Todd បានយកឈ្នះអតីតម្ចាស់ខ្សែ ក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនី “Killer Bee” Chuang Kai Ting ដោយពិន្ទុជាឯកច្ឆន្ទ ហើយខែតុលាគេផ្ដួលម្ចាស់ខ្សែក្រវាត់ Belarusian Muay Thai កីឡាការិនី Ekaterina “Barbie” Vandaryeva ដោយសារប្រើជើងទាត់ក្បាល។
“JT” រស់នៅក្នុងផ្នត់គំនិតរៀនសូត្រអំពីជ័យជម្នះ ឬបរាជ័យពីការប្រកួតនីមួយៗ ហើយបន្តពង្រឹងគុណភាពរបស់ខ្លួនបន្តទៀត។ «ខ្ញុំមានអារម្មណ៍ថាទទួលបានការប្រកួតច្រើន។ ខ្ញុំកំពុងតែសកម្មបំផុតក្នុងការហ្វឹកហាត់។ ពេលណាខ្ញុំទទួលទំនុកចិត្តកាន់តែខ្លាំង គឺ មានជំនាញកាន់តែល្អ។ ខ្ញុំបានទាញផលប្រយោជន៍ច្រើនពីការប្រកួតកន្លងមក។ ពីរបីប្រកួតចុងក្រោយ រឹតតែរឹងមាំសម្រាប់ខ្ញុំ»។ JT បានរៀបរាប់បែបនេះ។

ជ័យជម្នះ៣លើកចុងក្រោយធ្វើឲ្យ Todd ត្រលប់មកដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកវិញដែលត្រូវប៉ះ Stamp ហើយនេះគឺការប្រកួត kickboxing មិនមែនមួយថៃនោះទេ។ “JT” ជាកីឡាការិនីមានប្រវត្តិប្រកួតមួយថៃ ប៉ុន្តែកីឡាការិនីជើងចាស់រូបនេះនៅតែរំភើបចំពោះការប្រកួត kickboxing។

ការប្រកួតយ៉ាងល្អនាពេលថ្មីៗចុងក្រោយជាពិសេសពេលប៉ះ Wang and Chuang កាន់តែធ្វើឲ្យ Kickboxing មានជំនាញល្អ ទាំងការបម្លាស់ទី និង ស្វែងរកចន្លោះប្រហោងម៉ាត់ និង វ៉ៃជាដើម។ «ការប្រើក្បាច់ម៉ាត់ដៃ និង មិនចូលចាប់ គឺ ខុសប្លែកពីការប្រកួតមួយថៃដែលសុំានាពេលកន្លងទៅ។ វាជាការផ្លាស់ប្ដូរមួយព្រោះមិនអាចចាប់អុកជង្គង់នោះទេ។ យើងត្រូវបង្កើតចន្លោះ ចលនា និង ប្រើការម៉ាត់ដៃ-ទាត់ជើង»។ Todd ពន្យល់បែបនេះ

JT គូសបញ្ជាក់ថា៖«ខ្ញុំធ្វើការងារខ្លាំងទៅលើក្បាច់ទាត់ ។ Stamp ក៏ជំនាញខាងទាត់ដែរប៉ុន្តែខ្ញុំបានរៀបចំហើយថាអាចទាត់ជើងទាំងពីរបាន។ ខ្ញុំគិតវាជាគន្លឹះឆ្ពោះទៅរកជោគជ័យក្នុងការប្រកួតនេះ។

ខ្ញុំមានភាពរីកចម្រើនជាងកាលមួយឆ្នាំមុន និង ការប្រកួតកាន់តែល្អឡើង។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងឃើញថាខ្ញុំមានជំនាញហើយឆ្លាតក្នុងការប្រកួតច្រើនជាងមុន»។
កីឡាការិនីឡើងដណ្ដើមខ្សែក្រវាត់សង្កត់ធ្ងន់៖«ខ្ញុំចង់ប្រើជើងឲ្យល្អ និងប្រើភាពវៃឆ្លាតរបស់ខ្ញុំហើយអាចពិន្ទុច្រើនពីចៅក្រម។ ខ្ញុំរំពឹងថាអ្នកទាំងអស់នឹងឃើញការវ៉ៃដ៏ឆ្លាតវៃម្នាក់របស់ខ្ញុំ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី