ភ្នំពេញ៖ កាន់តែជក់ចិត្ត ពេលក្រុមខ្លាំងប៉ះខ្លាំងបន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ដែលដំណើរការប្រកួត នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ គឺចម្រាញ់បានក្រុមខ្លាំងចំនួន៣២ ឡើងទៅបន្តការប្រកួតវគ្គជម្រុះនៅថ្ងៃស្អែកបន្តទៀត ដើម្បីសម្រាំងរក១២ក្រុមឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ក៏ដូចជាសម្រាំងរកក្រុមដែលគ្រងដំណែងជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ Tiger Street Football 2020 ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថ្ងៃនេះ គឺក្រុមខ្លាំងដែលនៅសល់តែ៣២ក្រុមប៉ុណ្ណោះ ខណៈដែល៨៣ក្រុមទៀតត្រូវបានធ្លាក់ចេញពីការប្រកួត។ ដោយ៣២ក្រុមនេះ នឹងត្រូវប្រកួតជម្រុះនៅថ្ងៃស្អែកបន្តទៀត ជម្រុះ៣២មកត្រឹម១៦ក្រុម ហើយ១៦ក្រុមជម្រុះមកត្រឹម៨ក្រុម ចុងក្រោយ៨ក្រុមមកត្រឹម៤ក្រុមវគ្គពាក់លណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ សម្រាប់ក្រុមដែលមានសំណាងឡើងដល់វគ្គ៨ក្រុមចុងក្រោយទទួលបានកៅអីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាស្ថាពរ។ ដោយឡែក៤ក្រុមទៀត នឹងចាប់ឆ្នោតជ្រើសចេញពីក្រុមពី៨ក្រុមដែលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

បន្ទាប់ពីការប្រកួតបាល់ទាត់ Tiger Street Football 2020 ដ៏អស្ចារ្យនេះ ក៏មានការប្រគុំតន្រ្តីដ៏កក្រើកដែលមានរយៈពេល៣ថ្ងៃអមជាមួយព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ។ ដោយការប្រគុំតន្ត្រីនោះ មានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ អ្នកនាង ឱក សុគន្ធកញ្ញា លោក ខេមរៈ សិរីមន្ត កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សុគន្ធ នីសា លោក ហ្សូ ណូ លោក ដួង វីរៈសិទ្ធ កញ្ញា វីឌី ណែត លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច កញ្ញា Laura Mam និងកញ្ញា សុខ សីឡាលីន រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត។ កំពូលតារាចម្រៀងជាច្រើនដួងនេះ នឹងនាំយកទឹកដមសំឡេងដ៏ក្រអួនក្រអៅជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់ធ្វើឲ្យអ្នកចូលទស្សនាមានភាពសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។

សូមបញ្ជាក់ថា ក្រៅពីការប្រគុំតន្ត្រីដ៏សប្បាយរីករាយក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្រ្តីយ៉ាងពិសេសនៅក្លឹបទឹកកក Tiger Crystal Igloo ជួបជាមួយ DJ Maily លោក ឆន សុវណ្ណារាជ លោក ហេង ពិទូ កញ្ញា Laura Mam កញ្ញា ពេជ្រ សោភា លោក ម៉ានិត កញ្ញា ទេព បូព្រឹក្ស ក្រុម Rizer Band អ្នកនាង មាស សុខសោភា និង អ្នកនាង ឱក សុគន្ធកញ្ញា ដោយនាំនូវការសម្តែងប្លែកៗហើយកាន់តែជាប់ចិត្តដែលមិនធ្លាប់មានពីមុនមក។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕