ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football មណ្ឌលភ្នំពេញ នាព្រឹកថ្ងៃទី២៨នេះ គឺបានដំណើរការប្រកួតបាន១០២ប្រកួតហើយ ដោយចម្រាញ់បានវគ្គ១៦ក្រុមចុងក្រោយ បន្តការប្រកួតនៅរសៀលនេះទៀត ដើម្បីសម្រាំងបានក្រុមជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ អមដោយទឹកប្រាក់១៥០០ដុល្លារ។

ដោយការប្រកួតបានចំណាយពេលអស់រយៈពេល២ថ្ងៃកន្លះ ហើយវគ្គ១៦ក្រុមដែល នឹងបន្តការប្រកួតជម្រុះនៅរសៀលនេះ រហូតដល់រកឃើញក្រុមជើងឯកនោះ មានក្រុម បាល់ទាត់ ប្រម៉ាញ់ ទីក្រុង(FT) ប្រកួតជាមួយ ក្រុម យុវជន នាគអាស៊ី ក្រុម Downtown Fc ប្រកួតជាមួយ GLF FC ក្រុម KHMER NORKOR FC(A) ប្រកួតជាមួយ Rolling United ក្រុម 3G FC ប្រកួតជាមួយ សសយក កំចាយមារ ក្រុម OV Mal FC ប្រកួតជាមួយ អាណាចក្របៃតង ក្រុង DIG88 FC ប្រកួតជាមួយ BA United ក្រុម VANDASAK ប្រកួតជាមួយ Smile Sport B និងក្រុម Young Gun FT ប្រកួតជាមួយ Rolling FC។

សម្រាប់ Tiger Street Football 2020 មណ្ឌលភ្នំពេញ គឺសម្រាំងយកតែ១២ក្រុមប៉ុណ្ណោះចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ជាមួយក្រុមចំនួន៥២ដែលជម្រុះចេញពី៧មណ្ឌលនៅតាមបណ្តាខេត្ត ដណ្តើមប្រាក់រង្វាន់១៥០០០ដុល្លារ។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football រៀបចំដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕