Janet Todd ឬ មានរហស្សនាមថា «JT» បានបង្កើតភាពទាក់ទាញក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីឈ្នះពិន្ទុលើ Stamp Fairtex ក្នុងរយៈពេល៥ទឹកពេញដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ONE Atomweight Kickboxing World Title។ កីឡាការិនីវ័យ៣៤ឆ្នាំបានសំលៀងក្បាច់គុន Kickboxing និងការទាត់ខ្ពស់ៗបានល្អពេលឈ្នះពិន្ទុមិនឯកច្ឆន្ទក្នុងជំនួបលើកទី២លើកីឡាការិនីថៃនៅកម្មវិធី ONE: KING OF THE JUNGLE ឯប្រទេសសិង្ហបុរីកាលថ្ងៃទី ២៨ កុម្ភៈ កន្លងទៅនេះ។

Todd បានសិក្សាយ៉ាងច្រើនបន្ទាប់ពីចាញ់ Stamp កាលមួយឆ្នាំកន្លងទៅ និងធ្វើបានល្អពេលចាប់ផ្ដើមទឹកដំបូងនៅសង្វៀន Singapore Indoor Stadium។ Todd បានប្រើកណ្ដាប់ដៃត្រង់របស់ខ្លួនបានយ៉ាងល្អទល់នឹងម្ចាស់ខ្សែក្រវាត់ និងប្រើបម្លាស់ទីជើងដើម្បីឲ្យគេចផុតពីកណ្ដាប់មហាទម្ងន់របស់ Stamp។ កីឡាការិនីមកពី Fairtex របស់ថៃ បានព្យាយាមប្រើកណ្ដាប់ដៃស្ដាំរបស់ខ្លួនច្រើន ប៉ុន្តែ “JT” តែងតែគេចផុតបន្ទាប់ពី កណ្ដាប់ដៃរបស់ Stamp និងការទាត់ជើងជើងក្រោម។

Todd នៅតែបន្តល្បឿនដ៏ល្អរបស់ខ្លួនហើយបំបែកក្បួនមួយៗនៅទឹកទី២។ JT បានវាយ Stamp ដោយប្រើក្បាច់ម៉ាត់ដៃនិងការទាត់ជើងក្រោមព្រមគ្នា។ កីឡាការិនីអាមេរិកមានប្រៀបត្រង់កម្ពស់ជាពិសេសការទាត់ខ្ពស់ដោយជើងស្ដាំស្របពេលស៊ុបពើស្ដាររបស់ថៃក៏តស៊ូយ៉ាងខ្លាំងដែរ។

កីឡាការិនីវ័យ២២ឆ្នាំមកពី Pattaya ចាប់ផ្ដើមប្រើក្បាច់ជើងដើម្បីទប់ Todd និងបានរកឃើញល្បិចទាត់ជើងក្រោមដើម្បីធ្វើឲ្យការប្រកួតកាន់តែក្ដៅ។ យ៉ាងណាក្ដី “JT” បានបញ្ចេញក្បាច់ដៃជើងព្រមគ្នានៅទឹកទី៣ទ។ Stamp នៅតែមិនមានបញ្ហាដោយប្រើការវ៉ៃសងកណ្ដាប់ដៃស្ដាំរួមទាំងចង់បង្កើតភាពឈឺចាប់ឲ្យខ្លាំងដល់ជើងក្រោមរបស់ Todd។

Stamp បន្តប្រើក្បាច់ទាត់ជើងក្រោមរួមទាំងការម៉ាត់ឆ្វេងស្ដាំផងដែរក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យTodd ដួល តែមិនដូចចិត្តនោះឡើយ។ កន្លងមកជើងខ្លាំងរបស់ថៃបានទទួលជោគជ័យដោយការប្រើកណ្ដាប់ដៃស្ដាំផងដែរ ប៉ុន្តែបម្លាស់ទីលឿនរបស់កីឡាការិនីមកពីកាលីហ្វ័រញ៉ា ប៉ុន្តែ “JT” នៅតែបង្កើតឱកាសទាត់ខ្ពស់ៗជារឿយទល់នឹងម្ចាស់ខ្សែក្រវាត់។

ការប្រកួតកាន់តែក្ដៅគគុកក្នុងទឹកចុងក្រោយហើយខ្សែក្រវាត់ kickboxing កាន់តែលេចច្បាស់ឡើងៗសម្រាប់ Todd ពេលរូបគេអាចទទួលបានពិន្ទុពីចៅក្រោម។

ទោះបី Stamp ចាប់ផ្ដើមទាត់ស្ដាំខ្លាំងៗ បន្ទាប់ពីចាប់ឱប ហើយក៏ចេញក្បាច់ទាត់ជើងក្រោមខ្លះ ក៏ Todd ដោះស្រាយបញ្ហាវ៉ៃចេញលឿន និងទាត់ជើងសំដៅក្បាលយ៉ាងលឿនវិញផងដែរ។ ទោះម្ចាស់ខ្សែក្រវាត់ដាក់ការគាបសង្កត់ដើម្បីរក្សាខ្សែក្រវាត់ ប៉ុន្តែ “JT” នៅតែអាចវ៉ៃចូលបានវិញពេលធ្វើឲ្យ Stamp របូតឃុំ។

បន្ទាប់ពីការប្រកួតចប់ ១៥នាទី ចៅក្រមពីររូបនៅខាង Todd ដែលផ្ដល់ឲ្យកីឡាការិនីអាមេរិកឈ្នះខ្សែក្រវាត់ World Title នៅក្នុងអាជីពរបស់គេ។ ជ័យជម្នះនេះធ្វើឲ្យរូបគេបង្កើនកំណត់ត្រា ឈ្នះ ៣៦ ដង និង ចាញ់ ១១ដង ហើយមានកំណត់ត្រាឈ្នះម្ដង និងស្មើម្ដងទល់នឹងកីឡាការិនីស៊ុបពើស្ដាររបស់ថៃ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE: HEART OF HEROS នៅសុក្រទី ២០ ខែ មីនា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៥:៣០ ល្ងាចតទៅនៅ ប្រទេសវៀតណាម ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី