ប្រភពពី RTV Rijnmond របស់ហូឡង់បានចុះផ្សាយថាៈ អតីតខ្សែប្រយុទ្ធ Man.Utd និង Arsenal កីឡាករ Robin van Persie បានវិលត្រលប់ទៅកាន់អតីតក្លឹប ដែលរូបគេបានឈានជើងចាប់យកអាជីពជាកីឡាករអាជីពគឺFeyenoord ក្នុងនាមជាគ្រូបង្វឹកខ្សែប្រយុទ្ធ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចទឹកក្រូចហូឡង់ វ័យ ៣៦ ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្សែប្រយុទ្ធដែលក្លឹបទើបតែចុះហត្ថលេខាកាលពីខែមករា គឺខ្សែប្រយុទ្ធស្លូវ៉ាគី Robert Bozenik វ័យ ២០ ឆ្នាំ។

Van Persie បានចំណាយពេលមួយរដូវចុងក្រោយ នៅ Feyenoord ដោយរកបាន ២៥ គ្រាប់ក្នុង ៤៥ ប្រកួត។

ប្រភព៖ Gaol