វីរៈបុរសរបស់ក្លឹបបិសាចក្រហម Gary Neville បានធ្វើការប្រៀបធៀបខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ទៅនឹងអតីតខ្សែប្រយុទ្ធឆ្នើមដែលមានជំនាញជើងឆ្វេង Robin van Persie បន្ទាប់ពីរូបគេរកបានគ្រាប់បាល់បើកឆាកក្នុងជំនួបផ្តួល Brighton ៣ទល់និង ០កាលពីយប់ថ្ងៃអង្គារសម្រាប់។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ ១៨ ឆ្នាំរូបនេះបានចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងសម្រាប់គ្រូបង្វឹកលោក Ole Gunnar Solskjaer នៅឯ កីឡដ្ឋាន Amex ដោយស៊ុតជើងឆ្វេងបានយ៉ាងល្អនៅនាទីទី ១៦ ដើមតង់ទី១មុនពេល Bruno Fernandes បន្ថែមគ្រាប់បាល់២គ្រាប់ទៀតទៅលើក្រុមភ្ញៀវ។ បច្ចុប្បន្នGreenwood រកបាន ១៤ ហើយ គ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។
បច្ចុប្បន្នក្នុងនាមជាពិធីករ និងអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ SkySports ជឿថា Greenwood និងក្លាយជាកីឡាករដែលបន្តរកគ្រាប់បាល់អោយក្លឹបបានជានិច្ចជាកាល និងមានអនាគតភ្លឺស្វាងជាមួយក្រុមនាពេលអនាគតជាមិនខាន។
រំលឹកដល់ Van Persie វិញ ធ្លាប់ស៊ុតបញ្ចូលទីបាន ៥៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១០៥ លើកអោយ Man United កន្លងមក និងបានជួយក្លឹបឈ្នះពាន Premier League នៅរដូវកាល២០១២-២០១៣ពេល Sir Alex Ferguson ចូលនិវត្តន៏ ក្រោយពីរូបគេផ្ទេរពីក្រុមកាំភ្លើងធំ Arsenal ដ៏ចម្រូងចម្រាស៕
ប្រភពៈ metro