បរទេស៖ Gary Neville បានបង្ហើបប្រាប់ឈ្មោះអតីតមិត្តរួមក្រុម Wayne Rooney គឺជាខ្សែប្រយុទ្ធដែលរូបគេពេញចិត្តលេង ចាប់ដៃគូបំផុតកំលុងពេលប្រកបអាជីពជាមួយក្រុម ដែលរូបគេគាត់ធ្លាប់ប្រកបអាជីពនៅក្លឹបបិសាចក្រហម Manchester United  នាពេលកន្លងមក។

Gary Neville | Booking Agent | Talent Roster | MN2S

គួរបញ្ជាក់កាលពីពេលថ្មីៗនេះ វីរបុរសដែលរកគ្រាប់បាល់បានច្រើនបំផុត​សម្រាប់ក្រុម​ម្ចាស់​ជើង​​ឯកអង់គ្លេស២០សម័យ Rooney បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅក្នុងវ័យ ៣៥ ឆ្នាំដើម្បី​ទទួលតួនាទី​ដឹក​នាំក្រុមDerby County នៅក្របខ័ណ្ឌ Championship ជាអចិន្រ្តៃយ៏។

Gary Neville on Wayne Rooney nightclub brawl despite striker being 'man  marked' by security guard - Mirror Online

Neville បច្ចុប្បន្នក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ​Rooney​គាត់​គឺជាខ្សែ​ប្រយុទ្ធ​កណ្តាលឆ្នើម​ដែលខ្ញុំធ្លាប់លេងជាមួយ​ក្នុង​នាម​ខ្សែប្រយុទ្ធជួរមុខ ហើយ Cristiano Ronaldo បានលេងអមនិង គាំទ្រគាត់នៅក្បែរនោះគឺពិតជាក្រុមដែលល្អបំផុត ដែល​ខ្ញុំ​បានលេងជាមួយ»៕

 

ប្រភពព័ត៍មាន៖ Metro