បរទេស៖ អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville ជឿជាក់ថាក្តីសង្ឃឹមលើកពានលីគរបស់ក្លឹប Man United គឺពឹងផ្អែកទៅលើខ្សែបម្រើឆ្នើម Paul Pogba។

Solskjaer praises Paul Pogba performance in new position for Manchester  United vs Liverpool - Manchester Evening News

Neville បាននិយាយក្នុងទូរទស្សន៍ Sky Sports ថា “ខ្ញុំគិតថា Man Utd មានភាគរយមិនខ្ពស់ទេក្នុងការឈ្នះពានលីគរដូវកាលនេះ ខណៈ Man City និង Liverpool នៅតែជាក្រុមខ្លាំងជាងគេក្នុងលីគនោះ។ ប៉ុន្តែឱកាសតិចបែបនេះពួកគេអាចពឹកផ្អែកទៅលើកីឡាករដូចជា Paul Pogba បាន ដោយសារប៉ុន្មានប្រកួតចុងក្រោយនេះរូបគេពិតជាធ្វើបានល្អខ្លាំងណាស់”

Gary Neville speaks out on Manchester United's handling of Paul Pogba  situation - and being told to 'go screw himself' by his agent - Manchester  Evening News

Neville បានបន្តថា​ “គាត់ (Pogba) ​មានទំនុកចិត្ត, មានភាពក្រអើតក្រទម – ក្រអើតក្រទមក្នុងន័យត្រូវ, គាត់ជឿជាក់លើខ្លួនឯង។ គាត់គិតថាគាត់អាចលេងក្នុងការប្រកួតដ៏ធំបាន ហើយនិងអាចឈ្នះពានរង្វាន់, ការគិតក្នុងន័យវិជ្ជមានបែបនេះវាពិតជាល្អខ្លាំងណាស់ ប្រសិនអ្នកចង់ឈ្នះវាពិតមែន”៕

 

ប្រភពព័ត៍មាន៖ Sportsmole