បរទេស៖ លោក Gary Neville បានសម្តែងអារម្មណ៏ខកបំណងដែលMan.Utd មិនបានលក់ Jesse Lingard ចេញ​ពីក្រុម Man. Utd នៅរដូវក្តៅនេះ។អតីតខ្សែការពារស្លាបស្តាំនិងជាវីរបុរសក្លឹបបានប្រាប់ទូរទស្សន៏Sky Sports News ថា៖ «ខ្ញុំខកចិត្តដែលរូបគេ (lingard) មិនសម្រេចចិត្តចាកចេញពីOld Trafford។ គាត់និងទទួលបានឱកាស​តិចតួច​ដើម្បីបង្ហាញខ្លួននៅលើទីលានពោលគឺមិនដូចដែលធ្លាប់ធ្វើនៅ West Ham កាលពីឆ្នាំ​មុនទេ។ ទោះយ៉ាងណាវាជាការសម្រេចចិត្តរបស់សាម៉ីខ្លួន»។

Four reasons Manchester United must sell Jesse Lingard before the transfer  deadline - Manchester Evening News

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានធ្លាក់ទម្រង់លេងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer កាលពីរដូវ​កាលមុនហើយក្រោយមកត្រូវបានខ្ចីជើងសម្រាប់ពាក់កណ្តាលរដូវកាល២០២០-២០២១នេះទៅក្លឹប West Ham ។ ជាមួយក្រុមញញួរធំកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយរកបាន ៩ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៥ ដងក្នុងការបង្ហាញខ្លួន ១៦ ប្រកួត។

Gary Neville 'disappointed' that Jesse Lingard is still at Man Utd | Metro  News

ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងLingard ត្រូវបានក្លឹបនាំត្រលប់មកកាន់ ទឹកដី Old Trafford វិញ ស្របពេ​លអ្នកចាត់ការទូទៅលោក Solskjaer បានលើកឡើងថាខ្សែបម្រើលវ័យ២៨ឆ្នាំនិងក្លាយជាសមាជិកដែលស្ថិត​ក្នុងផែ​ន​ការ​ប្រើប្រាស់​សម្រាប់​ក្លឹបនៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole