ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង ONE Super Series ប្រមូលផ្ដុំដោយកីឡាការិនីមួយថៃ និង kickboxing មិនធ្លាប់មានពីមុនមក។ កីឡាការិនីថ្មីៗជាច្រើនបានហក់ឡើងចូលសង្វៀនលំដាប់ពិភពលោក ONE Championship ជាបន្តបន្ទាប់។ ខាងក្រោមនេះជាកីឡាការិនីកំពូលទាំង១០នាក់ប្រចាំសង្វៀន The Home Of Martial Arts។។

1-Janet Todd

គេជាកីឡាការិនីមានសកម្មភាពប្រកួតខ្លាំងក្លាបំផុតនៅសង្វៀន ONE Championship។ ទីបំផុតរូបគេទទួលបានផលតបស្នងវិញនៅពេល Janet “JT” Todd ឈ្នះខ្សែក្រវាត់ ONE Atomweight Kickboxing World Title ជាលើកដំបូងនៅក្នុងកម្មវិធី ONE: KING OF THE JUNGLE។

កីឡាការិនីមកពី California សហរដ្ឋអាមេរិកបានបង្ហាញការប្រកួត៥ទឹកដ៏រឹងមាំ ជាពិសេសការប្រើក្បាច់ឆ្មក់ដៃមហាកម្លាំង និងការទាត់ខ្ពស់ដើម្បីឈ្នះកីឡាការិនីលំដាប់ពិភពលោក Stamp Fairtex និងឈ្នះខ្សែក្រវាត់ខាងលើ។

2-Stamp Fairtex

Stamp បានរបូត ONE Atomweight Kickboxing World Title កាលខែមុនប៉ុន្តែ Stamp Fairtex នៅរក្សាខ្សែក្រវាត់ ONE Atomweight Muay Thai World Champion មួយខ្សែទៀត។ យ៉ាងណាក្ដី គេកីឡាការិនីកំពូលម្នាក់ក្នុងកម្មវិធី ONE Super Series។ តារាជួរមុខរបស់ថៃបានចូលប្រឡូកនៅសង្វៀន ONE ដោយឈ្នះខ្សែក្រវាត់ kickboxing និង បន្ថែមមួយខ្សែទៀតក្នុងរយៈពេលពីរបីខែក្រោយមក។ គេជាកីឡាការីដំបូងកាន់ខ្សែក្រវាត់ពីរនៅស្ថាប័ន ONE Championship។ ទើបតែចូលវ័យ២៣ឆ្នាំ Stamp នៅមានអនាគតវែងឆ្ងាយទៅមុខទៀត។ Stamp តែងតែបង្កើតភាពរីករាយជានិច្ចសម្រាប់អ្នកតាមដាននៅលើសង្វៀន។

3-Chuang Kai Ting

“Killer Bee” Chuang Kai Ting បង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជាកីឡាការិនីដំបូងឈ្នះ ONE Super Series World Title ពេលឈ្នះជើងខ្លាំងថៃ Yodcherry Sityodtong ក្រោយពីការប្រកួតចប់៥ទឹក។ កីឡាការិនីចិនដែលជាក្មេងកំព្រាត្រូវឳពុកម្ដាយបោះបង់បានតស៊ូយ៉ាងជោគជ័យ និងមានមុខមាត់លើពិភពលោក។ ឥឡូវនេះ គេជាកីឡាការិនី កំពូលម្នាក់ក្នុងក្បាច់គុន kickboxing និងបានលើកទឹកចិត្តដល់ស្ត្រីក្នុងលោកឲ្យសម្រេចក្ដីស្រមៃលើវិស័យក្បាច់គុន។

4-Viktoria Lipianska

Viktoria Lipianska ជាកីឡាការិនីស្លូវ៉ាគីល្អបំផុតម្នាក់ពេលចូលហាត់ក្បាច់មួយថៃតាំងពីអាយុ១៦ ឆ្នាំ និងបានយកឈ្នះកីឡាការិនីល្អៗលំដាប់ពិភពលោកមួយចំនួន រួមទាំងឈ្នះ Alma Juniku និង Amber “AK 47” Kitchen ជាដើម។ ការបង្ហាញខ្លួនដំបូងនៅ ONE: IMMORTAL TRIUMPH បានឲ្យឃើញថារូបគេពិតជាចង់ឈ្នះ និងជាកីឡាការិនីកំពូលម្នាក់ទម្ងន់ strawweight។ នៅថ្ងៃណាមួយរូបគេនឹងប្រកួតនៅមុខទស្សនិកជនដើម្បីគ្រងខ្សែក្រវាត់ World Title ជាមិនខាន។

5-Alma Juniku

Alma Juniku ធ្វើបានល្អមែនទោះស្ថិតនៅវ័យក្មេង ។ កីឡាការិនីអូស្ត្រាលីឈ្នះខ្សែក្រវាត់ Muay Thai World Titles ចំនួនពីរខ្សែត្រឹមអាយុ ១៨ ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញបានល្អបំផុតនៅ ONE។ ក្នុងការបង្ហាញខ្លួនដំបូងឆ្នាំមុន Juniku ត្រូវតតាំងនឹងម្ចាស់ខ្សែក្រវាត់ World Championship កីឡាការិនី Stamp Fairtex។ ទោះជាមិនឈ្នះការប្រកួត ប៉ុន្តែកីឡាការិនីវ័យ២០ឆ្នាំរូបនេះនៅមានឱកាសច្រើនដើម្បីឡើងដល់ចំណុចកំពូលបន្ថែមទៀត។

6-Ekaterina Vandaryeva

Ekaterina “Barbie” Vandaryeva ត្រូវបានផ្ដល់ឈ្មោះក្រៅតាមរយៈសម្រស់របស់គេ និងមានមុខមាត់ទាក់ទាញ។ កីឡាការិនីបេឡារូសបានប្រឡូកលើសង្វៀនជាច្រើននិងឈ្នះខ្សែក្រវាត់ Muay Thai World Titles។ កីឡាការិនីវ័យ២៩ឆ្នាំមកពីក្រុង Minsk បានចិញ្ចឹមកូនស្រីម្នាក់ និងបានបង្ហាញពិភពលោកឲ្យដឹងថា រូបគេជាម្ដាយដ៏តស៊ូម្នាក់ក្នុងលោក។

7-Jorina Baars

Jorina “Jojo” Baars មានជីវប្រវត្តិដ៏ល្អ។ កីឡាការិនីហូឡង់ឈ្នះជើងឯកជាតិនិង ជើងឯកអឺរ៉ុបត្រឹមអាយុ១៧ឆ្នាំប៉ុណ្ណោះ មុនពេលឈ្នះ៣ប្រកួតទៀត និងឈ្នះខ្សែក្រវាត់កម្រិតពិភពលោករហូតដល់៦ដង។ គេជាកីឡាការិនីមិនចាញ់សោះក្នុងរយៈពេលជាង១៥ ឆ្នាំក្នុងការប្រកួតប្រហែល៥០លើក។ ត្រឹមអាយុ១៥ឆ្នាំ “Jojo” ជាកីឡាការិនី Kickboxing ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។ ឥឡូវនេះ គេ កំពុងដាក់ចិត្តកាយដណ្ដើមខ្សែក្រវាត់ ONE Super Series World Title ដើម្បីបង្កើតភាពខ្លាំងក្លានៅក្នុងអាជីពរបស់ខ្លួន។

8-Anne Line Hogstad

Anne “Ninja” Line Hogstad ជាកីឡាការិនីម្នាក់គួរឲ្យកត់ឲ្យកត់សម្គាល់ហើយកីឡាការិនីន័រវេ ឈ្នះ ១៤លើក ប៉ុន្តែឈ្នះខ្សែក្រវាត់ ISKA Muay Thai World Championships ពីរសម័យកាល រួមទាំងខ្សែក្រវាត់ក្នុងស្រុករហូតដល់៥ខ្សែឯណោះ។ កីឡាការិនីវ័យ៣២ឆ្នាំរូបនេះ រង់ចាំឱកាសទៅដណ្ដើមខ្សែក្រវាត់តតាំងនឹង Stamp ឬ Todd។

9-Christina Breuer

Christina Breuer កីឡាការិនី Kickboxing ល្អបំផុតម្នាក់នៅតំបន់អឺរ៉ុប។ នៅពេលបង្ហាញខ្លួនលើកដំបូងនៅ ONE រូបគេត្រូវបានទទួលស្គាល់ថាជាកីឡាការិនីលំដាប់ខ្ពស់មួយ បន្ទាប់ពីក្លាយជាអ្នកដំបូងយកឈ្នះ Jorina Baars។ នោះជាការចាប់ផ្ដើមដ៏ល្អនៅសង្វៀន The Home Of Martial Arts ហើយជាជ័យជម្នះដំបូងសម្រាប់កីឡាការិនីសញ្ជាតិអាល្លឺម៉ង់រូបនេះ។ ខ្សែក្រវាត់ ONE World Title គឺជាការរង់ចាំសម្រាប់ Breuer នៅថ្ងៃមុខ។

10-Iman Barlow

កីឡាការិនីចុងក្រោយក្នុងការចាត់ថ្នាក់ ONE Super Series ពីទម្ងន់ strawweight គឺ Iman “Pretty Killer” Barlow។ កីឡាការិនីសញ្ជាតិអង់គ្លេសកើតចេញពីត្រកូលអ្នកហាត់ក្បាច់គុន និងកាន់ហ្គង់ប្រកួតលើកដំបូងតាំងពីរនៅតូចៗ។ កីឡាការិនីវ័យ២៦ឆ្នាំមិនត្រូវបានគេបំភ្លេចនោះឡើយ ហើយរូបគេមានកំណត់ត្រាឈ្នះរហូតដល់ ៩៣លើ និងចាញ់ត្រឹម ៦ លើកប៉ុណ្ណោះ។ ក្នុងកម្មវិធី ONE Super Series ជាកីឡាការិនី Iman មិនទម្រន់និងប្រកួតអស់ពីចិត្តជារឿយៗ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី