លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កាលពីថ្ងៃចន្ទ បានជំរុញឲ្យអាជ្ញាធរនានា ប្រើប្រាស់ «ថាមពលនៃកីឡាបាល់ទាត់» ដើម្បីបញ្ចេញសារដ៏មានសារៈសំខាន់ ក្នុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា តាមរយៈការបង្កើតកម្មវិធីផ្សេងៗជាមួយនឹងអង្គភាពសុខភាពពិភពលោក។

លោក Infantino បានសរសេរក្នុងលិខិតចំហរមួយទៅកាន់សមាជិករបស់ FIFA និងពាក់គីពាក់ព័ន្ធថា៖ «ខ្ញុំសូមធ្វើការណែនាំដល់អ្នកឲ្យប្រើប្រាស់ថាមពលនៃកីឡាបាល់ទាត់ដើម្បីបញ្ជូន និងចែកចាយសារដ៏សំខាន់សារៈសំខាន់ទាំងនេះ»។

លោកបានប្រាប់បន្តថា៖ «អ្វីដែលកាន់តែពិសេសនោះគឺថា អាជ្ញាធរកីឡាបាល់ទាត់ចាត់វិធានការសំខាន់ទាំងអស់ដើម្បីរារាំងមេរោគកុំឲ្យរីករាលដាលទៅកាន់សហគមន៍កាន់តែធំ។ ក្រោមការចាប់ដៃគូជាមួយនឹង WHO យើងនឹងចាប់ផ្តើមបង្កើតការយល់ផ្សេងៗ តាមរយៈការបង្កើតកម្មវិធីនានា ដើម្បីផ្តល់ការណែនាំផ្សេងៗ និងបោះជំហានឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺកូវីដ-១៩»។

លោក Infantino ក៏បានបញ្ជាក់ផងដែរថា កីឡាបាល់ទាត់អាចដើរតួនាទីដ៏សំខាន់ ក្នុងការជួយសង្គមឲ្យជម្នះលើការឆ្លងរាត្បាត។ មេរោគកូរ៉ូណា បានឆ្លងទៅកាន់មនុស្សច្រើនជាង១៧៥០០០នាក់ ទូទាំងពិភពលោក បើគិតចាប់តាំងពីជំងឺបានផ្ទុះឡើងជាលើកដំបូងនៅភាគកណ្តាលប្រទេសចិន កាលពីចុងខែធ្នូ។ ជំងឺនេះ បានឆក់យកជីវិតមនុស្សច្រើនជាង៧០០០នាក់ មកហើយ៕

ប្រភពព័ត៌មាន៖ Channel News Asia