បរទេស៖ លោក Gianni Infantino ប្រធាន​សហ​ព័ន្ធកីឡា​បាល់ទាត់អន្តរ​ជាតិហៅ​កាត់ថា FIFA បាន​បង្ក​ឲ្យមានការ​រិះ​គន់​យ៉ាង​ខ្លាំង កាលពីថ្ងៃ​ពុធ នៅពេល​ដែលលោក​បាននិយាយ​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​ពី​ព្រឹត្តិការណ៍ World Cup ២ឆ្នាំ​ម្តង អាច​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​ពល​រដ្ឋ​អាមេរិក ដែល​អាច​នឹង​ស្លាប់ក្នុង​សមុទ្រ ពេលព្យាយាម​ឆ្លង​កាត់​មហា​សមុទ្រ​មេឌីទែរណេ។

ក្រោយ​មក ប្រធាន FIFA រូបនេះ បាន​និយាយ​ថា ការ​ថ្លែងសុន្ទរកថា​​របស់​លោក​ទៅកាន់​ក្រុមប្រឹក្សា​​អឺ​រ៉ុប ដែល​ជា​អង្គ​ការ​សិទ្ធិ​មនុស្ស​ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​នេះ ត្រូវ​បាន​ «គេយក​ទៅ​បកស្រាយខុស» ហើយ​ថា លោក​មានន័យ​ថា កីឡា​បាល់ទាត់​ «អាច​ជួយ​ឲ្យ​​ស្ថានភាព​របស់​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ពិភព​លោក កាន់​តែល្អ​ប្រសើរ​»​។

គោល​គំនិតនៃ​ការៀប​ចំ World Cup រៀ​ង​រាល់២​ឆ្នាំម្តង​ បានក្លាយ​ជា​គោល​ដៅ​ដ៏​ចម្រង​របស់​លោក Infantino ដែល​កំពុង​តែ​ព្យា​យាម​ស្វែង​រក​ការ​គាំទ្រពី​សហ​ព័ន្ធ​ជាតិនានា ដោយ​លោក​បានលើក​ឡើង​ថា ការ​រៀប​ចំ​បែបនេះ អាច​ជួយ​​បង្កើន​ប្រាក់​ចំណូល​រហូត​ដល់ទៅ​៤,៤ពាន់លាន​ដុល្លារ​អាមេរិក សម្រាប់​អង្គភាពពិភពលោកមួយនេះ​។ FIFA បានប​ញ្ជាក់​ថា មូលនិធិបន្ថែមនេះ នឹង​ជួយកាត់បន្ថយ​គម្លាត​ប្រាក់ចំណូល រវាង​ទីផ្សារ​បាល់​ទាត់​ដែល​មា​នការ​អភិវឌ្ឍ និងទីផ្សារ​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​៕

 

ប្រភព​ព័ត៌មាន៖ Reuters