ONE Championship បណ្ដុំដោយកីឡាករកំពូលជើងខ្លាំងលំដាប់ពិភពលោកដែលរូបគេមួយចំនួនបង្កើតបានរឿងមិនអាចបំភ្លេចបាន។ កីឡាករគុនចម្រុះទាំងនេះមានស្ទិលប្រកួត និងបំបាក់គូប្រកួតផ្សេងៗគ្នានៅសង្វៀនអន្តរជាតិ ONE។ កីឡាករខាងក្រោមនេះ ត្រូវបានគេដកស្រង់ថាជាកីឡាករល្អ បំផុតបន្ទាប់ពីបំបាក់គូប្រកួតឲ្យសន្លប់ទៅតាមជំនាញរបស់ពួកគេ។

#5 Kevin Belingon – ផ្ដួលគូប្រកួតសន្លប់ ៦ដង

Kevin Belingon ឬ គេស្គាល់ថា “The Silencer” ស្ថិតនៅលំដាប់ទី៥ ក្នុងចំណោមកីឡាករ៣នាក់ដែលផ្ដួលគូប្រកួតឲ្យសន្លប់ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ONE។ Kevin Belingon មានជំនាញប្រយុទ្ធដោយសារហាត់ក្បាច់បាត វូស៊ូ និងបានផ្ដួលដៃគូឲ្យសន្លប់ក្នុងកម្រិតខ្ពស់មួយ។ បើក្រឡេកមើលខែ តុលា ឆ្នាំ ២០១២ Kevin បានបញ្ឈប់ Yusup Saadulaev ដោយជំនាញកណ្ដាប់ដៃរបស់ខ្លួន។ កីឡាករមកពី Team Lakay ត្រូវបានគេដឹងថាមានជំនាញក្បាច់ផ្ដាច់ជីវិតគឺ ក្បាច់ទាត់ ប៉ុន្តែក្បាច់ដៃក៏មិនធម្មតាដែររួមទាំងល្បឿនលឿនទៀងផង។ Kevin បានផ្ដួលដៃគូឲ្យចុះញ៉មជាច្រើនដូចជា Toni “Dynamite” Tauru និង Reece “Lightning” Mclaren ដែលសុទ្ធតែខ្ចប់នៅទឹកទី១។ ក្រៅពីជំនាញខាងលើ អតីតម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion ក៏បានប្រើក្បាច់ទាត់នៅក្ដាររេញធ្វើឲ្យ Andrew Leone ចុះចាញ់នៅក្នុងកម្មវិធី ONE: HEROES OF HONOR ដែរ។

#5 Dejdamrong Sor Amnuaysirichoke – ផ្ដួលគូប្រកួតសន្លប់ ៦ដង

បន្ទាប់ពីឈ្នះខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champiom ជាច្រើនសម័យកាល Dejdamrong Sor Amnuaysirichoke ឬ គេស្គាល់ថា “Kru Rong” មានជំនាញប្រើក្បាច់មួយថៃដើម្បីផ្ដួលគូប្រកួតឲ្យសន្លប់។ កីឡាករជើងចាស់មកពីក្លិប Evolve បានសម្របខ្លួនបានល្អណាស់ក្នុងការប្រកួតគុនចម្រុះ និងទទួលបានជ័យជម្នះដោយបញ្ចប់ដៃគូទៀតផង។
ប៉ុន្តែ លទ្ធផលផ្ដួលគូប្រកួតភាគច្រើនគឺការប្រើកណ្ដាប់ដៃ កែង និងជង្គង់ហោះ។ អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion មានជំនាញជង្គង់ដែលបានប្រើលើជោគជ័យ៥ប្រកួតកន្លងមកនេះ។ ក្រៅពីនេះ “Kru Rong” ដែលមានវ័យ៤១ឆ្នាំក៏មានជំនាញចាប់ឱបបុកជង្គង់ផងដែរ។

#5 Aung La N Sang – ផ្ដួលគូប្រកួតសន្លប់ ៦ដង

នៅពេល Aung La N Sang ឬ “The Burmese Python” មកដល់សង្វៀន ONE Championship លើកដំបូង គេបញ្ចប់គូប្រកួតឲ្យចុះចាញ់ជាច្រើន។ កូនសិស្សមកពីក្លិប Hard Knocks 365 បានក្លាយជាជើងខ្លាំងម្នាក់ដែលជំនាញផ្ដួលដៃគូឲ្យសន្លប់។ វីរបុរសមីយ៉ាន់ម៉ា ឈ្នះខ្សែក្រវាត់ ONE Light Heavyweight World Title និងឆក់បានខ្សែក្រវាត់ទម្ងន់ middleweight មួយទៀត រួមទាំងការប្រកួតល្អបំផុតក្នុង៥លើកចុងក្រោយ។ The Burmese Python បានចាប់ផ្ដើមប្រើក្បាច់ទាត់ចំក្បាលលើ Alexandre “Bebezao” Machado តែបន្ទាប់មកក៏ប្រើកណ្ដាប់ដៃសន្ធាប់បានល្អដូចព្យុះ។ គេជាកីឡាករផ្ដួលដៃគូឲ្យសន្លប់ល្អបំផុតនៅឆ្នាំ ២០១៨ នៅពេលបញ្ចប់ Ken Hasegawa ប៉ុន្តែមិនល្អដូចការប្រើកម្លាំងផ្ដាច់ម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera នៅក្នុងកម្មវិធី ONE: CENTURY នោះឡើយ។

#3 Phoe Thaw – ផ្ដួលគូប្រកួតសន្លប់ ៧ ដង

Phoe Thaw ឬ ឈ្មោះក្រៅ “Bushido” តែងតែអន្ទះអន្ទែងយកឈ្នះលឿនៗនៅលើសង្វៀន។ គេតែងតែបញ្ចប់គូប្រកួតនៅទឹកទី១ ហើយក្បាច់គុនឡែតវេ ប្រចាំប្រទេសរបស់ខ្លួនបានជួយដល់រូបគេច្រើនក្នុងការបញ្ចប់គូប្រកួត។ បុរសមកពីមីយ៉ាន់ម៉ា មានជំនាញកណ្ដាប់ដៃ និងបង្កភាពភ័យខ្លាចដល់ដៃគូក្នុងទម្ងន់ featherweights។ អ្វីដែលធ្វើឲ្យគេចងចាំបំផុតនោះ គឺប្រើក្បាច់ធាក់មុខដើម្បីផ្ដួលកីឡាករកម្ពុជា សរ សី ឲ្យសន្លប់ និង ទទួលបានការប្រកួតនៅ ONE ជាបន្តបន្ទាប់។

#3 Martin Nguyen – ផ្ដួលគូប្រកួតសន្លប់ ៧ ដង

ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Martin Nguyen ឬ “The Situ-Asian” គឺមានកំណត់ត្រាផ្ដួលដៃគូឲ្យសន្លប់ស្មើ Phoe Thaw ដែរ។ បែបណាក្ដីកីឡាករកូនកាត់វៀតណាម-អូស្ត្រាលី ប្រកួតបានល្អ ប៉ុន្តែមិនមែនជាអ្នកមានជំនាញក្បាច់ប្រយុទ្ធនោះទេ។
Nguyen មានក្បាច់ជំនាញគឺការចូលចាប់ ហើយគេប្រើក្បាច់នេះជោគជ័យក្នុងរយៈពេល ៤ ឆ្នាំមកនេះ។ ជ័យជម្នះមិនអាចបំភ្លេចបានរបស់ Nguyen គឺ ពេលឈ្នះខ្សែក្រវាត់ទល់នឹង Marat “Cobra” Gafurov និងការពារខ្សែក្រវាត់បានសម្ដេចទល់ Narantungalag “Tungaa” Jadambaa។ លើសពីនេះកណ្ដាប់ដៃរបស់គេក៏អស្ចារ្យ និងមានប្រសិទ្ធភាពចំពោះដៃគូខ្ពស់ជាងខ្លួនពេលឈ្នះខ្សែក្រវាត់ ONE Lightweight World Title នៅឆ្នាំ ២០១៧។

#1 Amir Khan – ផ្ដួលគូប្រកួតសន្លប់ ៨ ដង

ជើងខ្លាំងមកពីសិង្ហបុរី Amir Khan ប្រើពេលត្រឹមពីរនាទី និង ២៥ វិនាទីប៉ុណ្ណោះដើម្បីឈ្នះការប្រកួតដំបូងនៅ ONE Championship ដោយការប្រើកណ្ដាប់ដៃ ហើយបន្តកេរ្តិ៍ឈ្មោះរហូតក្លាយជាកីឡាករប្រកួតប្រជែងខ្ពស់ខ្លាំងក្លាលើទម្ងន់ lightweight និងជាកីឡាករកំពូលម្នាក់។
គេតែងតែរង់ចាំគូប្រកួតហក់ចូល ហើយរូបគេវាយបកប្រើក្បាច់ប្រយុទ្ធនៅលើក្ដាររេញវិញ។ គេក៏មានជំនាញវ៉ៃឈរដែរនៅពេលបានហ្វឹកហាត់ជាមួយជើងខ្លាំងកំពូលៗមួយថៃនៅ Evolve។ ដៃគូមិនងាយធ្វើស៊ីគេបានទេ ដូច្នេះទើប Amir ក្លាយជាកីឡាករអស្ចារ្យម្នាក់ដែលផ្ដួលដៃគូឲ្យសន្លប់ច្រើនក្នុងប្រវត្តិសាស្ត្ររបស់ ONE។

#1 Christian Lee – ផ្ដួលគូប្រកួតសន្លប់៨ដង

Christian Lee ឬ គេស្គាល់ឈ្មោះក្រៅថា The Warrior បានចូលរួមប្រឡូកនៅសង្វៀនអន្តរជាតិ ONE Championship រយៈពេលជាង ១ ឆ្នាំមកហើយបន្ទាប់ពីចាប់ដៃគូហ្វឹកហាត់ជាមួយ Khan នៅក្លិប Evolve។ តារារបស់សិង្ហបុរី បានអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏គ្រោះថ្នាក់បំផុតពេលប្រកួតលើផ្ទៃរាបនៃក្ដាររេញក្នុងប្រវត្តិសាស្ត្ររបស់ ONE។ Lee បង្ហាញខ្លួនក្នុងការប្រកួតដំបូងតាំងពីអាយុ ១៧ ឆ្នាំ ហើយគេមានជំនាញគ្រប់គ្រងលើគូប្រកួតបានល្អណាស់ បូករួមទាំងការប្រើកណ្ដាប់ដៃ និង កែងបានល្អទៀតផង។ លើសពីនេះរូបគេក៏មានបម្លាស់ទីល្អពេលប្រកួត Shinya “Tobikan Judan” Aoki និង ប្រើកណ្ដាប់ដៃដើម្បីឈ្នះខ្សែក្រវាត់ពិភពលោក ONE Lightweight World Title។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី