BJJ មកពីពាក្យថា Brazilian Jiu-Jitsu ឬ បកប្រែជាភាសាខ្មែរ គឺ ក្បាច់គុនជឺជិតស៊ូ។ បើសិនអ្នកនឹកឃើញដល់ក្បាច់គាបដៃ ឃ្លេក និង ក្បាច់ឃ្លេនានា នោះសំដៅលើអ្នកចេះក្បាច់គុនជឺជិតស៊ូ។ ជើងខ្លាំងដែលជំនាញជឺជិតស៊ូមានម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano “Mikinho” Moraes, Mei “V.V.” Yamaguchi កីឡាការិនីប្រជែងខ្សែក្រវាត់ ONE Women’s Atomweight World Title យ៉ាងស្រួចស្រាល់,និងម្ចាស់ខ្សែក្រវាត់ BJJ World Champion ប្រាំបីសម័យកីឡាការិនី Michelle Nicolini សុទ្ធតែមានជំនាញជឺជិតស៊ូ។ តើផ្ដល់ផលអ្វីខ្លះដល់ពួកគេ?

ជឺជិតស៊ូ គឺជាវិធីមួយដើម្បីអភិវឌ្ឍខ្លួនឯង

Moraes ជឿជាក់ថាជឺជិតស៊ូបានត្រួសត្រាយផ្លូវធ្វើឲ្យខ្លួនមានជីវិតប្រសើរឡើង។ Moraes រៀបរាប់បែបនេះ៖«មានមេរៀនច្រើនដែលបានរៀនពីជឺជិតស៊ូ។ ជឺជិតស៊ូធ្វើឲ្យអ្នកយល់ដឹងខ្លួនឯង ឈ្វេងយល់ខ្លួនឯង និង ភាពដាក់ខ្លួន»។ នៅពេលម្ចាស់ខ្សែ ONE Flyweight World Champion មានអាយុ១៦ឆ្នាំ គេជាក្មេងរស់នៅតាមដងផ្លូវ។ បន្ទាប់ពីដើរខុសផ្លូវ មានមិត្តម្នាក់បានទទូចឲ្យរូបគេប្ដូរជីវិតនិងលើកទឹកចិត្តឲ្យហាត់ជឺជិតស៊ូ។ Moraes រំលឹកបែបនេះ ៖«ពួកម៉ាកខ្ញុំ គេមានខ្សែក្រវាត់ព័ត៌មានស្វាយនិងជាកីឡាករប្រដាល់សកល។ គេឈ្មោះ Gildasio [Ferreira] និងនាំខ្ញុំទៅរៀនជឺជិតស៊ូ។ តែថ្ងៃដំបូងខ្ញុំធុញណាស់ ខ្ញុំមិននឹកស្រមៃថាបានបែបនេះ។ ពីមុនខ្ញុំស្គមខ្លាំង និងមានមាឌតូច»។ Moraes បានតស៊ូខ្លាំងណាស់ក្នុងការហាត់គុនជឺជិតស៊ូ មុនក្លាយជាកីឡាករកាន់ខ្សែក្រវាត់ខ្មៅ ក្រោមការបង្វឹករបស់គ្រូ Ataídes Junior។ ម្ចាស់ខ្សែក្រវាត់ flyweight គូសបញ្ជាក់៖«ជឺជិតស៊ូ មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មានរឿងច្រើនណាស់ត្រូវរៀនពីជឺជិតស៊ូ ហើយវាមានក្បាច់ប្លែកច្រើនដែលត្រូវបានកែប្រែ»។ “Mikinho” បញ្ជាក់ទៀតថា៖«ជឺជិតស៊ូ ធ្វើឲ្យខ្ញុំប្រើពេលច្រើនដើម្បីយល់អំពីវា ប៉ុន្តែបន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំ ទើបខ្ញុំយល់បានយល់ខ្លាំង។ សម្រាប់ខ្ញុំ BJJ ជាក្បាច់គុនដែលខ្ញុំយល់ច្រើនបំផុត និងបន្តការងាររហូតដល់បច្ចុប្បន្ន»។

ជឺជិតស៊ូជាដំណើរការសិក្សាអំពីបច្ចេកទេស

Nicolini បរិភោគអាហារ គេង និង ដកដង្ហើមនឹកដល់ក្បាច់គុនជឺជិតស៊ូ។ ដូច្នេះរូបគេស្រមៃមើលជីវិតរស់នៅមិនអាចគ្មានកីឡាបានឡើយ។ Nicolini ពន្យល់ដូច្នេះ៖«ជឺជិតស៊ូ គឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ វាជាក្បាច់គុនសំខាន់បំផុតមួយនៅក្នុងលោក។ តាំងពីពេលខ្ញុំចាប់ផ្ដើមហ្វឹកហាត់ ជីវិតរបស់ខ្ញុំមានគោលដៅល្អបំផុត ដែលមិននឹកស្មានដល់។ លើកដំបូងដែលឈានចូលហ្វឹកហាត់វា ខ្ញុំបានចាប់ផ្ដើមស្រលាញ់ក្បាច់គុននេះទោះមិនដឹងអំពីវាក៏ដោយ។ ខ្ញុំមិនបោះបង់ឡើយ។ ខ្ញុំជាមនុស្សស្គមកំព្រឹងម្នាក់កាលនោះ និងអៀនច្រើន ប៉ុន្តែខ្ញុំមានអារម្មណ៍អស្ចារ្យរហូតពេលចូលដល់ថ្នាក់ហាត់។ ពីរបីខែក្រោយមក ខ្ញុំបានព្យាយាមឡើងប្រកួតដំបូង ប៉ុន្តែចាញ់។ ខ្ញុំតែងមានអារម្មណ៍ល្អប្រសើរពេលហាត់ ជឺជិតស៊ូ។ ខ្ញុំមិនដែលគិតថាបោះបង់វាទេ»។

ជឺជិតស៊ូ បានផ្លាស់ប្ដូរជីវិត និងជាផ្នែកមួយនៃជីវិតរបស់កីឡាការិនីរូបនេះ។ ក្នុងការប្រឡូកក្បាច់គុននេះរយៈពេល ២០ឆ្នាំ Nicolini ជឿថាវាជាការផ្សព្វផ្សាយក្បាច់គុនផង និង សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃផង។ Nicolini បានរំលឹកបន្ត ជឺជិតស៊ូបានធ្វើឲ្យរូបគេចេះតស៊ូខ្លាំងនិងមិនបោះបង់ងាយៗ។ «ខ្ញុំអាចធ្វើដំណើរជុំវិញពិភពលោកដើម្បីចែករំលែកក្បាច់គុន ខ្ញុំបានហ្វឹកហាត់ជាមួយមនុស្សអស្ចារ្យជាច្រើនជុំវិញពិភពលោក និងបានយល់អំពីសារសំខាន់របស់ជឺជិតស៊ូ។ វាជាផ្នែកនៃជីវិត»។ «វាមិនងាយស្រួលប៉ុន្មានទេ។ នៅពេលចាប់ផ្ដើម វាមានរឿងខកចិត្តខ្លះ។ ប៉ុន្តែ អ្នកត្រូវដើរតាមបេះដូងនិងក្ដីសុបិន នោះអ្នកច្បាស់ជាមិនឈប់ត្រឹមហ្នឹងឡើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championship រយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី