ប្រភពីគេហទំព័រអ៊ីតាលី Calciomercato បានឱ្យដឹងថាក្រុម Inter Milan មានក្តីសង្ឃឹមនឹងផ្ទេរយកខ្សែប្រយុទ្ធ Dries Mertens របស់ក្លឹប Napoli ដោយគ្មានឥតគិតថ្លៃនៅរដូវក្តៅនេះ។

កុងត្រារបស់ Mertens របស់ក្រុមជម្រើសជាតិប៊ែល ហ្សិកនឹងផុតកំណត់នៅរដូវក្តៅនេះខណៈដែលរូបគេចង់បន្តលេងអោយ Napoli ប៉ុន្តែ មិនទាន់ទទួលបានសំណើរបន្តកុងត្រាពីក្លឹបនៅឡើយទេ។

ក្លឹបយក្សអ៊ីតាលីបានត្រៀមហិរញ្ញាវត្តុរួចរាល់ដើម្បីផ្តល់ជូនកីឡាករវ័យ ៣២ ឆ្នាំរូប នេះនៅតម្លៃពលកម្មនឿយហត់ ៥ លានផោនក្នុងមួយរដូវកាលបូកនឹងប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

ប្រភព៖ Goal