នៅពីក្រោយភាពជោគជ័យត្រចះត្រចង់របស់តារាជួរមុខប្រចាំសង្វៀន ONE Championship សុទ្ធតែមានស្ត្រីខ្លាំងនៅចាំគាំទ្រ។ ការគាំទ្រដ៏អស្ចារ្យបានធ្វើឲ្យពួកគេទទួលជោគជ័យ និងបន្តកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើពិភពលោក។ ស្ត្រីដែលគាំទ្រដល់តារាក្បាច់គុនកំពូលៗនោះ គឺជាជីដូន និងម្ដាយដែលធ្វើឲ្យកីឡាករកំពូលៗទាំងនេះចាស់ចិត្តគំនិត លើកទឹកចិត្ត និង ជំរុញឲ្យពួកដើរឆ្លងទៅវិថីជោគជ័យ។ ខាងក្រោមនេះ មានជើងខ្លាំង World Champions ចំនួន ៦ រូបបានរំលឹកអំពីរឿងកាលនៅកុមារភាពដោយមានការលើកសរសើរពីស្ត្រីដែលជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ។
Demetrious Johnson

https://youtu.be/9C2vb1P1SyU
ម្ដាយរបស់ Demetrious “Mighty Mouse” Johnson គឺ Karen ដែលតែងលើកទឹកចិត្តខ្លួនឲ្យធ្វើការខ្លាំង និងជម្នះគ្រប់ឧបសគ្គ។ ONE Flyweight World Grand Prix Champion រំលឹកថា៖«ម៉ាក់របស់ខ្ញុំជះឥទ្ធិពលល្អដល់ខ្ញុំខ្លាំង។ គាត់ប្រាប់ខ្ញុំថា “អ្វីៗដែលមិនមានពីមុន អ្នកត្រូវដាក់ផែនការ និង ទៅយកវា»។ វាជារឿងគួរឲ្យអស្ចារ្យ Karen មានមេត្តាធម៌ចិញ្ចឹមកូនបានល្អទោះខ្លួនឯងកើតមកថ្លង់ស្ដាប់មិនឮ ប៉ុន្តែដើរតួយ៉ាងសំខាន់បំផុតក្នុងការចិញ្ចឹមកូនតាំងពី “Mighty Mouse” មិនដឹងអំពីពិការភាពរបស់ម្ដាយ។ វីរបុរសគុនចម្រុះអាមេរិករូបនេះពិតជារជួលចិត្តចំពោះការខំប្រឹងប្រែងរបស់ម្ដាយខ្លួនដោយគូសបញ្ជាក់ថា៖«អ្វីដែលធ្វើឲ្យខ្ញុំគាំង គឺ ពេលម្ដាយរបស់ខ្ញុំនិយាយថា ‘ធ្វើការឲ្យខ្លាំង ហើយកូនអាចទៅដល់អ្វីដែលកូនចង់បាន’។ នោះគឺជារឿងអស្ចារ្យ ដែលខ្ញុំតែងតែចងចាំក្នុងចិត្ត»។

Joshua Pacio

https://youtu.be/wMkn39F5RhQ
Joshua “The Passion” Pacio គឺជាម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion ហើយគេគិតថាមិនអាចជោគជ័យបានឡើយបើគ្មានម្ដាយរបស់ខ្លួន។ ម្ចាស់ខ្សែក្រវាត់រូបនេះពិពណ៌នាថា៖«ម៉ាក់របស់ខ្ញុំដើរតួសំខាន់ណាស់ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំ។ គាត់មើលថែខ្ញុំតាំងពីតូចក្រូចឆ្មារហូតដល់ធំពេញវ័យ។ បើអត់មានគាត់ទេ ខ្ញុំមិនអាចឈរជើងជាម្ចាស់ខ្សែក្រវាត់ World Champions បានឡើយ»។

កីឡាករមកពី Team Lakay បានប្រាប់ឲ្យដឹងថា ប៉ារបស់គេទៅធ្វើការនៅបរទេសដើម្បីរកលុយចិញ្ចឹមគ្រួសារ ដែលធ្វើឲ្យម្ដាយរ៉ាប់រងចិញ្ចឹមរូបគេ។ នោះមិនមែនការងារស្រួលឡើយ ហើយ “The Passion” សម្ដែងការគោរពដល់ម្ដាយរបស់ខ្លួន។ «និយាយតាមត្រង់ ខ្ញុំមិនដឹងថាគាត់អាចធ្វើបានដូច្នេះទេ។ ហើយខ្ញុំគិតថាម្ដាយគ្រប់គ្នាជាវីរនារីដ៏អស្ចារ្យ»។ ម្ចាស់ខ្សែក្រវាត់ទម្ងន់ strawweight បញ្ចេញទស្សនៈបែបនេះ។
គូរំលឹកទៀត ៖«ម្ដាយម្នាក់ៗ ធ្វើការធ្ងន់ដើម្បីចិញ្ចឹមកូន។ តែអ្វីដែលខ្ញុំសរសើរម្ដាយខ្ញុំខ្លាំងគឺដើរតួជាម្ដាយផងឳពុកផងដើម្បីចិញ្ចឹមកូន»។

Yodsanklai IWE Fairtex

https://www.facebook.com/watch/?v=1847220338634546

“The Boxing Computer” Yodsanklai IWE Fairtex ធំដឹងក្ដីនៅតំបន់ដាច់ស្រយាលនៃប្រទេសថៃហើយម្ដាយដើរតួសំខាន់ជា ជាឪពុកផង។ ម្ដាយរបស់គេធ្វើការផង ការពារកូន មើលថែកូនផង និងគិតសុខុមាលភាពកូនជាពិសេស។ Yodsanklai បានរៀបរាប់ថា ៖« ខ្ញុំនៅចាំថា កាលខ្ញុំអាយុ ៥ ឬ ៦ ឆ្នាំ ម៉ាក់របស់ខ្ញុំយកខ្ញុំទៅវាលស្រែ ខណៈដែលគាត់ដើរកាត់ដើមអំពៅ។ គ្រានោះមានឆ្កែពីរបីរកខាំខ្ញុំ តែគាត់បានដេញចេញ»។ ឥឡូវនេះវីរបុរសមួយថៃ និង កីឡាករជំនាញ kickboxing បានឈ្វេងយល់អំពីជីវិតដើម្បីទទួលបានជោគជ័យ ហើយឈ្នះពាន The Contender Asia។ បន្ទាប់មករូបគេយកប្រាក់រង្វាន់នេះទៅសាងសង់ផ្ទះម្ដាយរបស់ខ្លួនឯស្រុកកំណើត Nong Bua Lamphu។ “The Boxing Computer” បន្តថា ៖«ម្ដាយរបស់ខ្ញុំបានបង្រៀនគ្រប់បែបយ៉ាង។ ខ្ញុំមានមោទកភាពណាស់ដែលអាចសង់ផ្ទះឲ្យម្ដាយរបស់ខ្ញុំ។ នេះជាគោលដៅយូរលង់ណាស់មកហើយ។ ខ្ញុំក៏សម្រេចចូលរួមប្រកួតនៅកម្មវិធី The Contender Asia»។

Adriano Moraes

https://www.facebook.com/watch/?v=2269509613073999
Adriano “Mikinho” Moraes ត្រូវបានគេបោះបង់ចោលនៅតាមផ្លូវ Brasilia នៃប្រទេសប្រេស៊ីល នៅពេលរូបគេមានអាយុត្រឹម ពីរបីថ្ងៃប៉ុណ្ណោះ។ សំណាងល្អ គេត្រូវបានរើសយកដោយក្មេងកំព្រាម្នាក់ទុករូបគេឲ្យផុតពីគ្រោះថ្នាក់។ រហូតដល់នៅពេលមានអាយុ៣ឆ្នាំត្រូវបានមើលថែដោយម្ដាយចិញ្ចឹម Mirtes Moraes ដែលផ្ដល់ផ្ទះសម្បែងជាអចិន្ត្រៃយ៍ និង ផ្ដល់ក្ដីស្រលាញ់ក្នុងលោកា។ Moraes ពន្យល់បែបនេះ៖ «មនុស្សដែលលើកទឹកចិត្តខ្ញុំបំផុតពេលខ្ញុំនៅក្មេងគឺម្ដាយរបស់ខ្ញុំ។ គាត់ធ្វើអ្វីៗដើម្បីខ្ញុំ។ គាត់បង្ហាញក្ដីស្រលាញ់គ្មានលក្ខខណ្ឌ និងបង្ហាញផ្លូវឲ្យខ្ញុំដើររកជីវិតដ៏ល្អក្នុងជីវិត»។
Mirtes បានលើកទឹកចិត្តឲ្យកូនហាត់កីឡាដើម្បីប្រកួតប្រជែងខ្លួនឯង និងជម្នះរាល់ស្ថានភាពលំបាកកាលនៅកុមារ។ Mirtes ដាក់ការទុកចិត្តលើ Moraes និង អនុញ្ញាតឲ្យហាត់ក្បាច់គុនជឺជិតស៊ូ។ ការលើកទឹកចិត្តពីសំណាក់ម្ដាយរបស់ខ្លួនធ្វើឲ្យម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កាន់តែធ្វើឲ្យម្ដាយមានមោទកភាព។ Moraes សង្កត់ធ្ងន់ថា៖«គាត់មានគុណធំបំផុតសម្រាប់ខ្ញុំ។ គាត់ជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំក៏ធ្វើអ្វីៗសម្រាប់គាត់ដែរ និង ដើម្បីក្ដីស្រលាញ់»។
Kiamrian Abbasov

https://youtu.be/UAhgOV5IaPc
ម្ចាស់ខ្សែក្រវាត់ ONE Welterweight World Champion កីឡាករ Kiamrian “Brazen” Abbasov បានក្លាយខ្លួនជាកីឡាករល្អបំផុតម្នាក់ ក៏ដោយសារតែម្ដាយរបស់ខ្លួន Nona Alieva ។ ម្ដាយរបស់គេខំបីបាច់ថែរក្សាតាំងពីតូចរហូតដល់ធំ។ ប៉ារបស់ Abbasov បានចាកចោលគ្រួសារពេលរូបគេមានអាយុ៣ឆ្នាំហើយម្ដាយមានការងារច្រើន និង ដើរតួសំខាន់ដើម្បីចិញ្ចឹម “Brazen” និង ប្អូនស្រី។ “Brazen” ពន្យល់ថា ៖«គាត់ជាម៉ាក់ ជាប៉ា ជាមិត្តល្អ ជាអ្នកជំនិតខ្ញុំ និង អ្នកលើកទឹកចិត្តរបស់ខ្ញុំ។ យើងមិនទទួលបានលុយកាក់គាំទ្រពីឳពុកនោះទេ…អត់ទទួលសូម្បីម្ដង។ គាត់បានជម្នះដើម្បីខ្ញុំ និងគ្រួសារ។ ឥឡូវពេលមានកូនស្រីម្នាក់ឈ្មោះ Jasmine ទើប Abbasov យល់តម្លៃអំពីការតស៊ូរឹតតែខ្លាំងរបស់ម្ដាយ។ Abbasov ទទួលស្គាល់ថា ៖«ឥឡូវនេះខ្ញុំលើកទឹកចិត្ត កូនស្រីដូចអ្វីដែលម្ដាយខ្ញុំគាត់ធ្វើមកលើខ្ញុំអីចឹង។ ខ្ញុំចង់ឲ្យម៉ាក់ ប្រពន្ធខ្ញុំ និងកូនស្រីរបស់ខ្ញុំខ្ញុំសប្បាយចិត្ត»។

Nieky Holzken

https://youtu.be/3GUjyhGTUE0
រឿងរ៉ាគួរឲ្យចងចាំសម្រាប់ Nieky “The Natural” Holzken គឺកាលនៅពីកុមារភាព។ ដោយសារម៉ាក់ប៉ាលែងលះគ្នា រូបគេរស់នៅជាមួយម៉ាក់ និង ប៉ាចុងដែលមើលទៅមិនល្អដូចរស់នៅជុំគ្នាទេ។ រឿងនេះធ្វើឲ្យមានអាកប្បកិរិយាមិនសមរម្យបានកើតឡើងជាច្រើន។ Holzken បានពន្យល់ថា៖ «យ៉ាងណាក្ដីខ្ញុំបានធំធាត់នៅផ្ទះម៉ាក់យាយរបស់ខ្ញុំ។ គាត់ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយគាត់តែងតែនៅជាប់បេះដូងរបស់ខ្ញុំ។ ពេលនោះជីដូនរបស់ខ្ញុំក៏មានកូនរបស់គាត់ ៥ នាក់ដែរក្នុងបន្ទុក។ ហើយយើងរស់នៅជាមួយគ្នាក្នុងផ្ទះដល់ ៨ នាក់»។

Holzken បញ្ជាក់ថា ៖«ជីដូនខ្ញុំមើលថែខ្ញុំ ជួយខ្ញុំ និងការពារខ្ញុំ។ គាត់ជាម្ដាយម្នាក់សម្រាប់ខ្ញុំ។ ខ្ញុំហៅគាត់យាយទេ តែខ្ញុំហៅថាម៉ាក់»។ ជោគជ័យនៃការឡើងប្រកួត Kickboxing គឺដោយសារជីដូនទំនុកបម្រុងតាំងពីនៅក្មេង។
Holzken រំលឹកពាក្យមានន័យរបស់ជីដូនថាបែបនេះ ៖«មេរៀនគាត់បង្រៀនខ្ញុំគឺត្រូវខំដោយខ្លួនឯង និងកុំអំនួតពេក។ គាត់និយាយ “អ្វីដែលអ្នកទទួលក្នុងជីវិតគឺនៅតែជា Nieky Holzke ជារៀងរហូត”។ ខ្ញុំគិតថាបើគ្មានគាត់ទេ ខ្ញុំច្បាស់ជាដើរផ្លូវផ្សេងបាត់ហើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕
អត្ថបទ៖ ស៊ីធី