Radja Nainggolan ខ្សែបម្រើ-កណ្តាល កំពុងខ្ចីជើងនៅក្លឹបCargliari នឹងវិលត្រឡប់ទៅ Inter Milan វិញនៅពេលរដូវកាលបញ្ចប់២០១៩-២០២០នេះ។ Inter Milan បានសម្រេចខ្ចីជើង កីឡាករវ័យឆ្នាំបន្ទាប់ពីចូលលេង ៣៦ប្រកួតនៅរដូវកាល ២០១៨-២០១៩ ។

Nainggolan បានចាកចេញពី Roma នៅឆ្នាំ២០១៨ តែមិនអាចបង្ហាញទម្រង់លេងបានជាប់លាប់ក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុម Inter Milan ២ ឆ្នាំជាប់គ្នា ហើយទីបំផុត Inter Milan បានសម្រេចអោយ Cagliari ខ្ចីជើង។

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានបង្ហាញពីការសម្រេចចិត្តវិលត្រលប់ទៅកាន់ក្លឹប Inter Milan វិញនៅបញ្ចប់រដូវកាលដើម្បីប្រជែងតំណែងជាក់លាក់មួយក្នុងក្រុមនៅរដូវកាលថ្មី។ ទោះយ៉ាងណាCag liari មានជម្រើសក្នុងការទិញផ្តាច់រូបគេជាអចិន្រ្តៃយ៏ផងដែរ៕