ខ្សែបម្រើ Radja Nainggolan របស់ក្រុម Roma បាននិយាយយ៉ាងទទូចថា៖ រូបគេមិនដែលមានបំណង ចង់ចាកចេញពីក្រុម Roma ដើម្បីទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅក្នុងរង្វង់ទឹកប្រាក់ដ៏ច្រើននោះទេ បើទោះបីជាក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះក្រោមការដឹកនាំរបស់លោក Antonio Conte ធ្លាប់បាព្យាយាមចរចារក្នុងការនាំយករូបគេកាន់កីឡាដ្ឋាន Stamford Bridge រៀងរាល់ពេលមុនបើករដូវកាល 2ឆ្នាំកន្លងមកទៅហើយក្តី។

អ្នកចាត់ការទូទៅ Chelsea លោក Conte ចង់បាន Nainggolan កីឡាករក្រុមជម្រើសជាតិបែលហ្សិកវ័យ 29ឆ្នាំដ៏មានថាមពលនេះ ដើម្បីចាប់ដៃគូ ជាមួយ N’Golo Kante នៅតំបន់បម្រើ ប៉ុន្តែត្រូវបានក្លឹបនិង សាមីខ្លួនដែលមានមូលដ្ឋាននៅទីក្រុង Rome ប្រទេសអ៊ីតាលី ទាត់ចោលកាលពីរដូវក្តៅឆ្នាំ 2016 និង 2017។

ក្រោយពីបរាជ័យក្នុងការនាំយក Nainggolan កាលពីដើមរដូវកាល ក្រុមការពារជើងឯក Premier League Chelsea បានចំណាយប្រាក់យ៉ាងច្រើន ក្នុងការនាំយកមកនៅខ្សែបម្រើកីឡាករ Tiemoue Bakayoko ពីក្រុម As Monaco និង Danny Drinkwater ពីក្រុម Leicester City មកជំនួសវិញ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun