ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតជាប្រវត្តិសាស្ត្រក្នុងទ្វីបអាស៊ី ឬ គេស្គាល់ថា ONE Championship™(ONE) បានដំណើរការរហូតដល់ពេលនេះដោយសារតែស្ថាបនិក ប្រធាន និង ជានាយកប្រតិបត្តិ Sityodtong។ ក្រៅពីចំការប្រកួតលំដាប់ពិភពលោកជាប្រចាំកាលមិនទាន់ Covid-19 រាលដាល ONE មានកម្មវិធីកម្សាន្តជាហូរហែ ហើយថ្មីៗនេះក៏បើកសម្ពោធហាងទំនិញអនឡាញ ONE.SHOP ផងដែរ។

យ៉ាងណាក្ដីក្រុមហ៊ុនកំពូលប្រចាំទ្វីបអាស៊ីមួយនេះអាចជោគជ័យទៅបានក៏ដោយសារធនធានមនុស្សស្នូលជាច្រើនរូប ដែលពួកគេពេញចិត្តនឹងធ្វើការឲ្យស្ថាប័ន ONE ក្រោមការគ្រប់គ្រង់របស់លោក Chatri Sityodtong។ បុគ្គលិកសំខាន់ៗដែលចូលរួមចំណែកមិនអាចខ្វះបាននោះមានដូចជាលោក Rich Franklin នាយកប្រតិបត្តិរបស់កម្មវិធី ONE Warrior Series, Miesha Tate អនុប្រធាន ONE Championship, Niharika Singh ប្រធានផ្នែកផលិតផលឌីជីថល, និង Debbie Soon ប្រធានផ្នែកការច្នៃម៉ូដសម្លៀកបំពាក់។

លោក Rich Franklin បានបង្ហាញមោទនភាពយ៉ាងដូច្នេះ ៖«ការធ្វើការងារឲ្យ Chatri ដាច់ខាតត្រូវតែហ្មត់ចត់។ យើងមានសេរីភាពក្នុងធ្វើការងារ។ យើងមានសេរីភាព១០០% ប៉ុន្តែយើងក៏មានការទទួលខុសត្រូវ ១០០% ដូចគ្នាដែរសម្រាប់ក្រុមហ៊ុន។ ធ្វើការជាមួយ Chatri អ្នកនឹងក្លាយជាអ្នកផលិតកម្មវិធី និងមានគំនិតច្នៃប្រឌិតខ្ពស់។ ពីមុនខ្ញុំមិនដែលគិតថាខ្ញុំអាចធ្វើបានបែបនេះទេ។ តែឥឡូវខ្ញុំអាចគ្រប់គ្រងកម្មវិធីបានល្អ និងអាចស្វែងរកចំណុចខ្វះខាតដើម្បីបំពេញបន្ថែមហើយធ្វើកាន់តែល្អឡើងៗ។ Chatri ជះឥទ្ធិពលដល់ការងារដ៏ល្អរបស់ខ្ញុំខ្លាំងណាស់»។

ជាមួយគ្នានោះ Miesha Tate ក៏បញ្ចេញទស្សនៈថា៖«គាត់ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ក្ដីស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅដល់កូនចៅគ្រប់ពេលវេលា។ នេះជាការជំរុញឲ្យសម្រេចកិច្ចការងារជាបន្តបន្ទាប់។ ធ្វើការជាមួយគាត់ គឺយើងរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច។ ប៉ុន្តែយើងត្រូវជឿជាក់លើសមត្ថភាពដើម្បីផ្ដល់ត្រលប់ទៅក្រុមហ៊ុនវិញ។ ខ្ញុំអាចនិយាយបានថាវាជាឱកាសដ៏ល្អមួយ និង ការដកស្រង់បទពិសោធន៍ដើម្បីរួមចំណែកជួយដល់ក្បាច់គុនជុំវិញពិភពលោក»។

ចំណែក Niharika Singh បង្ហាញមតិដូច្នេះ៖«វាពិតជាមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ខ្ញុំ។ គាត់មានភាពស្មោះត្រង់ក្នុងនាមជាអ្នកដឹកនាំហើយតែងតែគាំទ្ររាល់ភាពត្រឹមត្រូវ និងលើកទឹកចិត្តដល់អ្នកក្រោមបង្គាប់។ គាត់ជាមនុស្សអស្ចារ្យ និង អ្នកគំរូពូកែលើកទឹកចិត្តម្នាក់។ ខ្ញុំតែងតែប្រាប់មនុស្សនៅជុំវិញខ្លួនអំពី ONE Championship ដែលជាក្រុមហ៊ុនអាជីពដ៏ល្អមិនធ្លាប់ឃើញពីមុន»។

រីឯ Debbie Soon ក៏ប្រាប់អំពីភាពពេញចិត្តពេញថ្លើមដែរថា ៖«មកចូលរួមជាមួយ Chatri ធ្វើឲ្យជីវិតផ្លាស់ប្ដូរច្រើន។ គាត់បានលើកទឹកចិត្តខ្ញុំឲ្យធ្វើកិច្ចការដែលខ្ញុំមិននឹកស្មានដល់ថាអាចធ្វើបាន។ មួយទៀត ហេហេ !ពេលគាត់ខឹងគាត់ក៏មិនខ្លាចនឹងបង្ហាញដែរតែមិនយូរ។ ប៉ុន្តែខ្ញុំនៅតែសរសើរគាត់និងការងារម៉ឺងម៉ាត់របស់គាត់។ ខ្ញុំគិតថាអ្នករាល់គ្នាផ្ដល់មេរៀនដល់ខ្ញុំច្រើន ពួកគចង់បានលទ្ធផលថ្មី ហើយពួកគេបង្ហាត់ខ្ញុំឲ្យកាន់តែល្អជាងពីមុន។ យើងរួមគ្នាដើម្បីគោលដៅសម្រាប់ក្រុមហ៊ុនតែមួយ និងជឿជាក់លើក្រុមហ៊ុន»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី